ព័ត៌មានជាតិ
អ្នកឧកញ៉ា លឹម ហេង៖ ការនិយាយមិនពិតពីកម្ពុជា ស្រែកថាសេដ្ឋកិច្ចមិនល្អ ដូចបំផ្លាញខ្លួនឯង
សភាពាណិជ្ជកម្មកម្ពុជា ស្នើដល់សមាគម អង្គការពាណិជ្ជកម្ម ឬពាណិជ្ជករទាំងអស់នៅកម្ពុជា ចូលរួមធ្វើការទាក់ទាញវិនិយោគិនទាំងអស់គ្នាឱ្យបានផុលផុស ដើម្បីភាពរីកចម្រើននៃប្រទេសជាតិ ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

អ្នកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការទាក់ម៉ូយឱ្យចូលមកវិនិយោគនាពេលនេះ នឹងផ្តល់ប្រយោជន៍ច្រើនសម្រាប់អនាគតអ្នកជំនាន់ក្រោយ។ ទន្ទឹមនេះ អ្នកឧកញ៉ា សង្កត់ធ្ងន់ថា គួរជៀសវាងនិយាយអ្វីដែលប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជា ដែលមិនពិត។ ប៉ុន្តែបើការនិយាយនោះជាការពិត អាចលើកយកមកជជែកគ្នានៅក្នុងវេទិកាធុរកិច្ចរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។
អ្នកឧកញ៉ា លឹម ហេង បានបន្តដូច្នេះថា« អ្វីដែលមិនពិត សូមកុំផ្សព្វផ្សាយពេក ដូចកន្លងមក ផ្នែកអចលនទ្រព្យឃើញថា មានភាពថមថយបន្តិចក៏ពិតមែន ប៉ុន្តែវាមិនមែនជាសេដ្ឋកិច្ចទាំងមូលទេ ដោយសារអ្នកខ្លះរកស៊ីក្នុងវិស័យនេះ លក់ដីធ្លី និងផ្ទះមិនដាច់ស្រែកថាបញ្ហាសេដ្ឋកិច្ច»។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានពន្យល់ថា សេដ្ឋកិច្ចទាំងមូលធំណាស់ គឺមានវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ អប់រំ ការនាំចេញ-នាំចូល និងផ្នែកជាច្រើនដែលបាននិងកំពុងដំណើរការល្អ, ការស្រែកថា សេដ្ឋកិច្ចមិនល្អ គឺជាការបំផ្លាញខ្លួនឯង។
អ្នកឧកញ៉ា លឹម ហេង លើកទឹកចិត្តឱ្យមានការនិយាយតែផ្នែកណាដែលកំពុងរងផលប៉ះពាល់ ឬជូនដំណឹងមកសភាពាណិជ្ជកម្ម ដើម្បីសភាពាណិជ្ជកម្ម លើកបញ្ហានេះ ដាក់ជូនរាជរដ្ឋាភិបាលធ្វើការដោះស្រាយ ជៀសវាងការដើរនិយាយមិនពិត ដែលនាំឱ្យប៉ះពាល់ដល់អនាគតសេដ្ឋកិច្ចជាតិ។
ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេងនេះ ស្របពេលដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចេញដំណើរបំពេញបេសកកម្មនៅតំបន់អឺរ៉ុបចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ នៅក្នុងបេសកកម្មមួយយសប្តាហ៍នៅតំបន់អឺរ៉ុបនេះ សម្តេចធិបតី នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ«ការកសាងឡើងវិញនូវទំនុកចិត្ត» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស និងបំពេញទស្សនកិច្ចនៅប្រទេសបារាំងតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
ច្បាស់ណាស់ថា ការចេញដំណើរទៅក្រៅប្រទេសជារៀងរាល់លើករបស់ថ្នាក់ដឹកនាំកំពូល តែងតែទទួលបានផលប្រយោជន៍មកវិញ ដូចជាការទាក់ទាញបានអ្នកវិនិយោគិនពីបរទេស ឱ្យចូលមកដាក់ទុនរកស៊ីនៅកម្ពុជា។

ជាក់ស្តែងដូចជាពេលនេះ នៅប្រទេសបារាំង សម្តេច ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗជាច្រើន បានចូលជួបសម្តែងការគួរសម និងបង្ហាញពីគោលបំណងនៃក្រុមហ៊ុនរបស់ពួកគេ។ ជាមួយគ្នា សម្តេចក៏បានលើកអំពីសក្តានុពលរបស់កម្ពុជាទៅកាន់ប្រធានក្រុមហ៊ុនទាំងនោះផងដែរ។
ជាការកត់សម្គាល់ មានក្រុមហ៊ុនបារាំងជាច្រើន បានការចាប់អារម្មណ៍ចូលមកវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអគ្គិសនី ថាមពលកកើតឡើងវិញ និងវិស័យដឹកជញ្ជូនជាដើម៕

-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


