ព័ត៌មានជាតិ
អ្នកសេដ្ឋកិច្ច៖ កម្ពុជា នឹងក្លាយជាប្រទេសនាំចេញរថយន្តទៅអាស៊ាន និងពិភពលោក
ក្រុមហ៊ុន GTV MOTOR បានចាប់ផ្តើមផលិតរថយន្តក្នុងស្រុក សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារកម្ពុជា។ បើតាមក្រុមហ៊ុននេះ បានអះអាងថា ប្រជាជនកម្ពុជា អាចបើកបររថយន្តដែលមានគុណភាពនិងតម្លៃសមរម្យ ហើយក៏ជាម៉ាករថយន្តរបស់កម្ពុជាផ្ទាល់។ អ្នកសេដ្ឋកិច្ចមើលឃើញថា ឧស្សាហកម្មរថយន្តនៅកម្ពុជា នឹងមានភាពល្អប្រសើរ ជាពិសេសកម្ពុជា នឹងក្លាយជាប្រទេសនាំចេញរថយន្តនាថ្ងៃអនាគត។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ថា ក្រុមហ៊ុន GTV MOTOR គឺជាក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិល្អ បានបង្កើតកេរ្តិ៍ឈ្មោះឱ្យកម្ពុជា ដោយបានផលិតរថយន្តនៅកម្ពុជា។ ក្រុមហ៊ុននេះ នឹងឈានទៅផលិតរថយន្តអេឡិចត្រូនិកបន្ថែមទៀត។ តាមរយៈការផលិត និងដំឡើងរថយន្តនៅកម្ពុជានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ក្រុមហ៊ុន នឹងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុក ជាពិសេសកម្លាំងពលកម្មជំនាញ ដែលចេញពីការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយដើរស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញការបណ្តុះបណ្តាលរហូតដល់ ១លាន៥សែននាក់។

បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ កម្ពុជា គឺជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន ដូច្នេះរថយន្តដែលផលិតនៅកម្ពុជា មិនមែនសម្រាប់តែទីផ្សារកម្ពុជានោះទេ ពោលគឺអាចធ្វើការនាំចេញរថយន្ត ទៅក្នុងប្រទេសតំបន់អាស៊ានដោយមិនជាប់ពន្ធ។ ក្នុងន័យនេះ លោកមើលឃើញថា កម្ពុជា កាន់តែមានសក្តានុពលខ្ពស់ ក្នុងការនាំចេញទាំងប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។
ទោះយ៉ាងណាលោកថា ការផលិតនៅក្នុងស្រុកច្បាស់ណាស់ថា នឹងបាត់ចំណូលពន្ធគយមួយផ្នែក ប៉ុន្តែត្រឡប់មកវិញអាចនឹងកើនចំណូលពន្ធដារនៅក្នុងស្រុក។ ដូច្នេះចំណូលថវិកាជាតិនឹងមិនមានផលប៉ះពាល់នោះទេ។ ផ្ទុយទៅវិញ នឹងមានភាពកាន់តែប្រសើរឡើង ដោយសារបង្កើនសកម្មភាព និងសមត្ថភាពផលិត បង្កើតប្រាក់ចំណូលពន្ធដារ បង្កើតការងារដល់ពលរដ្ឋ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចមានដំណើរការល្អ។
ចំណែកអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ទីផ្សាររថយន្តនៅកម្ពុជា នឹងមានភាពល្អប្រសើរ ដោយមានការប្រកួតប្រជែងទីផ្សារសេរី។

អ្នកឧកញ៉ា បានបន្តដូច្នេះ« ខ្ញុំគិតថា នេះជាវិស័យឧស្សាហកម្មមួយល្អសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាទៅថ្ងៃអនាគត។ ការដំឡើងរថយន្តក្នុងស្រុកធូរថ្លៃ ដោយមិនមានការបង់ពន្ធច្រើន ពលរដ្ឋនឹងងាកមកប្រើប្រាស់រថយន្តថ្មីកើនឡើងជំនួសរថយន្តនាំចូលមួយទឹក។ ការប្រើប្រាស់រថយន្តថ្មី នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា វិស័យឧស្សាហកម្មដំឡើងរថយន្តក្នុងស្រុក នឹងជួយកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ឧស្សាហកម្មនេះ អាចនាំចេញតាមកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម កម្ពុជា ចិន, កម្ពុជា កូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម ឬអាសិប ជាដើម។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តអនុញ្ញាតឱ្យក្រុមហ៊ុន GTV MOTOR បង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាលពីឆ្នាំ ២០២២។ បច្ចុប្បន្នក្រុមហ៊ុននេះ មានទីតាំងនៅតាមបណ្តាយផ្លូវជាតិលេខ២ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រោងចក្រដំឡើងរថយន្តមួយនេះ បានចាប់ផ្តើមបើកដំណើរការដំឡើងរថយន្តចាប់ពីដើមឆ្នាំ២០២៤ ដោយដំឡើងនូវប្រភេទរថយន្ត ៥ម៉ូឌែល ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់លំដាប់ថ្នាក់មានលទ្ធភាពទិញរថយន្តថ្មីប្រើប្រាស់។ រោងចក្រនេះ មានសមត្ថភាពផលិតប្រចាំឆ្នាំ រហូតដល់ ៣៥ ០០០គ្រឿង៕



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


