Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត អាចនឹងទៅទីក្រុងញូយ៉កមុនគេក្នុងក្របខណ្ឌ UN

បានផុស

នៅ

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ មើលឃើញថា ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីផ្លូវការ ឯកឧត្តម ហ៊ុន ម៉ាណែត អាចនឹងអញ្ជើញទៅទីក្រុងញូយ៉កមុនគេ ក្នុងក្របខណ្ឌចូលរូមសន្និបាតអង្គការសហប្រជាជាតិ។ ប៉ុន្តែ អ្នកជំនាញ ក៏បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅប្រទេសណាក៏ដោយ ឱ្យតែបានផ្ដល់ផលប្រយោជន៍ដល់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចពិភាក្សាជាមួយកម្ពុជាថ្មី នៅថ្ងៃទី១០ ខែសីហានេះ លោកបណ្ឌិត ដៀប សុផល អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លើកឡើងថា តាមកាលបរិច្ឆេទ ឯកឧត្តម ហ៊ុន ម៉ាណែត អាចនឹងទៅទីក្រុងញូយ៉ក ដើម្បីចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ លោកបណ្ឌិត មើលឃើញថា បើទោះបីជាដំណើរទៅញូយ៉កនេះ ក្នុងនាមក្របខណ្ឌអង្គការសហប្រជាជាតិក៏ដោយ តែឯកឧត្តម ហ៊ុន ម៉ាណែត ក៏នឹងអាចមានជំនួបផ្សេងៗជាមួយភាគីអាមេរិក ឬភាគីជាមិត្តនានា នៅលើទឹកដីសហរដ្ឋអាមេរិក។

លោកបណ្ឌិត ដៀប សុផល ក៏បានបង្ហាញការស្វាគមន៍ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងការធ្វើដំណើរទស្សនកិច្ចទៅបរទេស ដើម្បីទំនាក់ទំនងជាមួយប្រទេសនានានៅលើពិភពលោក ក៏ដូចជាដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតរវាងកម្ពុជា និងប្រទេសជាមិត្ត។

ជាការមើលឃើញដូចគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត បានត្រៀមរួចរាល់ហើយសម្រាប់ការអញ្ជើញទៅចូលរួមសន្និបាតរបស់អង្គការសហប្រជាជាតិ នាពេលខាងមុខ។

ទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវការ ត្រូវបានលោកបណ្ឌិត យង់ ពៅ លើកឡើងថា កម្ពុជានៅតែរក្សាគោលនយោបាយបរទេសផ្កាចម្រុះពណ៌ ដោយមិនលម្អៀងទៅលើប្រទេសណាមួយឡើយ។ ប៉ុន្តែលោកបណ្ឌិត បានបន្ថែមដូច្នេះថា «ទៅប្រទេសណាក៏ដោយ ឱ្យតែបានប្រយោជន៍ដល់កម្ពុជា ខណៈកម្ពុជា ក៏ត្រូវមើលទៅលើកម្រិតនៃកិច្ចសហប្រតិបត្តិការប្រទេសដៃគូផងដែរ»៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម