ព័ត៌មានជាតិ
កិច្ចប្រជុំរបស់គណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ លើកឡើងពីបញ្ហាសណ្ដាប់ធ្នាប់ជាចម្បង
គណបញ្ជាការ ឯកភាពខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៩ ខែមករានេះ បានបើកកិច្ចប្រជុំរួមក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌនិងជាប្រធានគណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ។

សមាសភាពចូលរួមមានលោកអធិការ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌលោក លោកស្រី អភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាល លោក លោកស្រីចៅសង្កាត់និងលោកមេប៉ុស្តិ៍ព្រមទាំងស្មៀនសង្កាត់ទាំង៨។ លោក ចេង មុនីរ៉ា បានមានប្រសាសន៍ថា រាល់ថ្ងៃនេះ បងប្អូនអ្នកធ្វើដំណើតែងនាំគ្នារអ៊ូរទាំពីបញ្ហាកកស្ទះចរាចរណ៍ ពិសេសលើកំណាត់ផ្លូវជាតិលេខ១។
លោកប្រធានគណបញ្ជាការឯកភាពខណ្ឌបន្តថា ដូច្នេះកម្លាំងគណបញ្ជាការឯកភាពយើងត្រូវភ្ញាក់ពីព្រលឹមចុះរៀបចំសណ្តាប់ធ្នាប់និងសម្រួលចរាចរណ៍តាមដងផ្លូវ ដោយពុំចាំមានការបញ្ជាបានចុះធ្វើនោះទេ។ ចំពោះវិធានការណ៍ចំពោះមុខវិញ គឺសមត្ថកិច្ចនិងអាជ្ញាធរត្រូវណែនាំដល់ម្ចាស់អាជីវកម្ម ដែលមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ១ សូមឲ្យរៀបចំណតរថយន្តឲ្យបានត្រឹមត្រូវ ចៀសវាងមកឈប់សំចតលើផ្លូវបង្កឲ្យកកស្ទះចរាចរណ៍។ បើម្ចាស់អាជីវកម្មមិនគោរពតាមការណែនាំ គឺត្រូវស្ទូចរថយន្តយកទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យរាងចាល។ ព្រោះសព្វថ្ងៃនេះ អស់ពាក្យនឹងនិយាយអង្វរកតទៅទៀតទេ។

ក្នុងកិច្ចប្រជុំនេះដែរ លោកចេង មុនីរ៉ា បានជំរុញឲ្យកម្លាំងគណបញ្ជាការឯកភាព យើងត្រូវសហការណ៍គ្នាចុះអនុវត្តការងារឲ្យទទួលបានជោគជ័យ ក្នុងនាមអង្គភាពតែមួយ៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី