Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច​ សាទរ​សកម្មភាព​របស់​អង្គការ​ម៉ា​រី​ណុល​ ដែល​បាន​ចូលរួម​ការពារ​សិទ្ធិ​កុមារ​នៅ​កម្ពុជា​

បានផុស

នៅ

​លោក​ អ៊ុច គឹម​នី បាន​ថ្លែង​នូវ​ការ​សាទរ​ចំពោះ​សកម្មភាព​របស់​អង្គការ​ម៉ា​រី​ណុល​ បាន​ចូលរួម​ជាមួយ​ក្រសួង​សង្គមកិច្ច​ក្នុងការ​ការពារ​សិទ្ធិ​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​លើ​កុមារ​រួម​នឹង​ការ​ជួយ​បណ្តុះបណ្តាល​កុមារ​នៅ​កម្ពុ​ជា​ ដោយ​ធ្វើការ​សហការ​ជាមួយ​នគរបាលជាតិ​កម្ពុជា ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ​ទៀត ​បានផ្ដល់​វគ្គ​បណ្តុះបណ្ដាល និង​បង្កើត​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​ផ្លាស់ប្ដូរ​ជំនាញ​អន្តរជាតិ​។ លោក​អ៊ុច គឹម​នី ថ្លែង​បែបនេះ ​ខណៈ​ពេល​ចុះ​ពិនិត្យ និង​វាយតម្លៃ​បន្ត​គម្រោង​កម្មវិធី​អង្គការ​ម៉ា​រី​ណុល​កម្ពុ​ជានា​ល្ងាច​ម្សិល​មិ​ញ​នេះ​។

​តំណាង​អង្គការ​បាន​បង្ហាញ​ថា តួនាទី​របស់​អង្គការ​ម៉ា​រី​ណុល​ បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​រាល់​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​លើ​កុមា​ដោយ​ធ្វើ​ការសហការ​ជាមួយ​នគរបាលជាតិ​កម្ពុជា​ដើម្បី​ស៊ើបអង្កេត ទប់ស្កាត់ និង​រារាំង​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​លើ​កុមារ ផ្ដល់​វគ្គ​បណ្តុះបណ្ដាល និង​បង្កើត​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​ផ្លាស់ប្ដូរ​ជំនាញ​អន្តរជាតិ​។

​ជាមួយគ្នានេះដែរ​ ក៏​បាន​ផ្ដល់​ជំនួយ​វេជ្ជសាស្ត្រ តំណាង​ផ្នែក​ច្បាប់ និង​ផ្គត់ផ្គង់​ស្បៀងអាហារ និង​សេវា​សុខុមាលភាព​ផ្សេងៗ​ដល់​កុមារ​រងគ្រោះ​និង​គ្រួសារ​របស់​គេ​។ ការ​ជួយ​បន្ទុក​ចំណាយ​ទាំងនេះ​ពី​គ្រួសារ​របស់​គេ គឺ​មិន​ត្រឹមតែ​បាន​ជួយ​ពួកគេ​ក្នុង​ពេល​លំបាក​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​លើកទឹកចិត្ត​ពួកគេ​ឡើងវិញ​និង​អោយ​ពួកគេ​រាយការណ៍​ពី​បទ​ល្មើស ដូចជា​បទល្មើស​ផ្លូវ​ភេទ និង​បទល្មើស​ផ្សេងៗ​ទៀត​ ផង​ដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម