Connect with us

ព័ត៌មានជាតិ

ឃាត់​រថយន្ដ​ដឹកជ្រូក​មួយគ្រឿងចេញពី​ស្រុកថៃ​គ្មាន​ឯកសារ​ត្រឹមត្រូវ​​

បានផុស

នៅ

​សត្វ​ជ្រូក​រស់​ចំនួន​២៥​ក្បាល​ដឹក​តាម​រថយន្ត​ចេញពី​ស្រុកថៃ​គ្មាន​ឯកសារ​ត្រឹមត្រូវ ត្រូវបានកម្លាំង​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ​ឃាត់​បាន​នៅវេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹកថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់រថយន្ដដឹក​ជ្រូក​រស់​ចំនួន​២៥​ក្បាល​នេះ​ បានធ្វើឡើងតាម​បទបញ្ជា​របស់ លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្នុងនោះ​មានការ​សម្របសម្រួល​ពីលោក ​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញានៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនា​យកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យា​បាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ និង​កងកម្លាំង​អធិការដ្ឋាន​ស្រុក​ស្វាយចេក ចុះ​ស្ទាក់ចាប់​រថយន្ត​១​គ្រឿងម៉ាក Ssangyong ពណ៌​ស ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​១៥​កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH-1047​។

​តាម​ចម្លើយ​ម្ចាស់​រថយន្ត​ដឹក​ជ្រូក​និង​តាម​ការបំភ្លឺ​ពី​មន្ត្រី​ជំនាញ នៃ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យា​បាល​ខេត្តបន្ទាយមានជ័យ​ថា ​រថយន្ត​ខាងលើនេះ​បាន​ដឹក​សត្វ​ជ្រូក​រស់​មកពី​ប្រទេស​ថៃ តាម​ច្រក​តំ​បន់​១ ស្ថិតក្នុង ភូមិ​ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដឹក​យកទៅ​ចែកចាយ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់ ក្រុមការងារ​បាន​ឃាត់​នៅ លើ​ផ្លូវតែហាំង ភូមិ​គោក​រកា ឃុំ​តា​ប៉ែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

ក្រោយពី​ឃាត់​រថយន្ត​ដឹក​ជ្រូក​ហើយ ក្រុមការងារ​បាន​នាំយក​វត្ថុតាង​និង​បទល្មើស​ខាងលើនេះ​ទៅ រក្សាទុក​នៅ​ទីតាំង​ចត្តា​ឡី​ស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ចាត់​ការ​ទៅតាមនិតិវិធី​ច្បាប់​បន្ត​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម