ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ណែនាំឲ្យលោក ឃួង ស្រេង ត្រៀមរថយន្តក្រុងដឹកពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំឲ្យអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការនីទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ការណែនាំនេះ បានធ្វើឡើងគ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះ សំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

នៅក្នុងពិធីជួបសំណេះសំណាលនេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំជាថ្មីឲ្យរដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ ត្រូវពិភាក្សារឿងប្រាក់ឈ្នួលកម្មករ-និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ឆ្នាំ ២០២៤ ឲ្យបានចប់មុនពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីពួកគាត់មានដំណឹងល្អនៅពេលទៅស្រុកកំណើត។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «នៅក្នុងមានការរៀបចំ និងសម្របសម្រួលការអនុវត្ត និងបង្កើនការ ចចារប្រាក់អប្បបរមា ធ្វើម៉េចឲ្យបានចប់មុនភ្ជុំបិណ្ឌ ដើម្បីបងប្អូនបានលទ្ធផលល្អទៅផ្ទះ»។
បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជ ធានីភ្នំពេញ រៀបចំរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋ ជាពិសេសកម្មក-កម្មការនីទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ផងដែរ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំបែបនេះថា «ឯកឧត្ដម សូមត្រៀមរថយន្តទៀត ត្រៀមរថយន្ត សម្រាប់ដឹក ជូនបងប្អូនកម្មករ-កម្មការនីទៅស្រុក ពេលទៅលេងភ្ជុំបិណ្ឌឲ្យសប្បាយ ឡានក្រុងឥឡូវសុទ្ធតែទំនើប ម៉ាស៊ីនត្រជាក់ ថ្ងៃមុនពេលបោះឆ្នោតលេង សុទ្ធតែឡានថ្មីប៉ុន្មានរយគ្រឿងណោះ»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


