ព័ត៌មានជាតិ
រថយន្តក្រុងសាធារណៈ ៦០០ គ្រឿង ត្រៀមរួចរាល់ សម្រាប់ដឹកជញ្ជូនពលរដ្ឋឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
រថយន្តក្រុងសាធារណៈចំនួន ៦០០ គ្រឿង របស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈជាស្រេច សម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋជិះធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។


លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus បានឲ្យដឹងថា ក្រុមមន្ត្រីរបស់លោកបានត្រៀមជាស្រេចទាំងទីតាំង ទាំងរថយន្ត និងអ្នកបើកបរ សម្រាប់ទទួលដឹកជញ្ជូនពលរដ្ឋ ដោយក្នុងនោះដែរ រថយន្តក្រុងទាំង ៦០០ គ្រឿង បានចូលដល់តាមចំណតទាំង ០៦ ទីតាំង អស់រួចរាល់ហើយ។

លោកបន្ថែមថា ពលរដ្ឋអាចអញ្ជើញទៅទទួលយកសេវាដឹកជញ្ជូនដោយមិនមានការទិញលក់សំបុត្រអ្វីនោះឡើយ ពោលគ្រាន់តែចូលទៅតាមរោងដែលមានការរៀបចំ ហើយឈរតម្រង់ជួរនៅក្នុងគោលដៅខេត្តដែលចង់ធ្វើដំណើរទៅ នោះក្រុមការងារនឹងសម្រួលការធ្វើដំណើរជូនដោយងាយស្រួលបំផុតហើយ។

ប្រជាពលរដ្ឋ សម្តែងក្តីសាទរ និងរីករាយ ចំពោះការគិតគូររបស់រាជរដ្ឋាភិបាល និងចាត់ទុកថា ការគិតគូរនេះគឺជាអំណោយ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតដែលរដ្ឋាភិបាល តាំងពីអាណត្តិ សម្តេចតេជោ បន្តមកដល់ សម្តេចធិបតី គឺតែងតែនៅជិតជាមួយសុខទុក្ខរបស់ពលរដ្ឋនៅទូទាំងប្រទេស។

គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសាធារណៈចំនួន ៦០០ គ្រឿង បម្រើដល់ការដឹកជញ្ជូនឥតគិតថ្លៃនៅទូទាំងប្រទេស ក្នុងរយៈពេល ០៦ ថ្ងៃ គិតចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦។

រថយន្តទាំង ៦០០ គ្រឿង បែងចែកចេញជា ០២ ផ្នែក ដោយ ១០០ គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋជាប្រក្រតីភាពក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ នៅសល់ ៥០០ គ្រឿងទៀត គឺ ប្រើប្រាស់សម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តទូទាំងប្រទេស ពោលទាំងទៅ និងធ្វើដំណើរត្រឡប់មកវិញ៕
អត្ថបទ ៖ សុភា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


