ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តកណ្ដាលចេញសេចក្ដីបំភ្លឺ ក្រោយមានគណនីហ្វេសប៊ុកមួយបង្ហោះឲ្យជួយរកយុត្តិធម៌
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី០១ ខែកុម្ភៈ នេះ បានចេញសេចក្ដីបំភ្លឺមួយ ក្រោយឃើញមានគណនីហ្វេសប៊ុកឈ្មោះOun len ដែលបានបង្ហោះសូមឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ក្នុងករណីហិង្សាបង្កឲ្យមានរបួសស្នាម។
ក្នុងសេចក្ដីបំភ្លឺនោះបានរៀបរាប់ថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Oun len ដែលបានបង្ហោះនៅក្នុងគណនីហ្វេសបុកផ្ទាល់ខ្លួនមានខ្លឹមសារ ៖សូមសំណូមពរដល់អធិការដ្ឋានស្រុកអង្គស្នួលជួយសម្របសម្រួលករណីមានការកាប់សម្លាប់នៅរម្មណីយដ្ឋានជង្លង់ម្លូ ដែលមានទីតាំងនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ទៅលើប្អូនប្រុសឈ្មោះ ភុំ សាមុត ក្នុងនាងខ្ញុំជាបងស្រីជនរងគ្រោះសូមសំណូមពរឱ្យសមត្ថកិច្ច ប៉ូលីសមេត្តាជួយសម្របសម្រួលក្នុងរឿងនេះផង ជួយរកឃាតករឱ្យឃើញដែលវាហ៊ានធ្វើដល់ថ្នាក់ហ្នឹងពេលនេះជនរងគ្រោះមានការរងរបួលធ្ងន់ធ្ងរដែលសម្រាកព្យាបាលនៅពេទ្យលោកសង្ឃ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលស្រុកអង្គស្នួលបានចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ធ្វើការស៊ើបអង្កេតស្រាវជ្រាវដល់ទីតាំងកើតហេតុភ្លាមៗ។
ជាលទ្ធផល បានបំភ្លឺឱ្យដឹងថា៖
-ជា ករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) កើតហេតុថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤,៣០នាទី នៅចំណុចរមណីយដ្ឋាន ជន្លុងម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះចំនួន០១នាក់ (របួសធ្ងន់ ឈ្មោះ ភុំ សាមុត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យប្រហែល១០នាក់មិនទាន់ស្គាល់អត្តសញ្ញាណ។
សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៥,០០នាទី ជនរងគ្រោះបានទៅលេងនៅរមណីយដ្ឋាន ជន្លុងម្លូ ជាមួយមិត្តភក្តិស្រីៗចំនួន០៤នាក់ទៀត រួមមាន៖១-ឈ្មោះ ចិត្ត នីតី ភេទស្រីអាយុ១៧ឆ្នាំ មុខរបរសិស្សនៅអង្គស្រែពោធិ៍ ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល។ ២-ឈ្មោះ ផល ស្រីលក្ខ័ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិច្រកក្រសាំងឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ៣-ឈ្មោះ ធា សុជាតា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្សនៅភូមិទន្លាប់ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល។ ៤-ឈ្មោះសរ ស្រីលក្ខ័ ភេទ ស្រី អាយុ១៦ ឆ្នាំមុខរបរសិស្ស នៅភូមិពោធិ៍បួន ឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល ។
ក្រោយមកឈ្មោះ ផល ស្រីលក្ខ័ ឈ្មោះ ធា សុជាតា ឈ្មោះ សរ ស្រីលក្ខ័ បាននាំគ្នាអង្គុយលេងនៅកញ្ចុះផ្សេងគ្នា ចំណែកឈ្មោះ ភុំ សាមុត និងឈ្មោះ ចិត្ត នីតី អង្គុយនៅកញ្ចុះ០២នាក់ លុះដល់មោង១៦ជាង ស្រាប់តែមានមនុស្ស០១ក្រុមប្រហែល១០នាក់ ជិះម៉ូតូមានកាន់កាំបិត ដាវមកកាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ហើយគេចខ្លួនបាត់អស់ទៅ។
បន្ទាប់មក សាច់ញាតិបាននាំយកជនរងគ្រោះទៅពេទ្យ អាត នៅភូមិអន្ទុងក្រវៀន ឃុំម្កាក់ ហើយបន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ បន្តទៀត។
នៅថ្ងៃទី៣១.០១.២០២១ កម្លាំងផ្នែកជំនាញស្រុក បានចុះទៅដល់មន្ទីរពេទ្យលោកសង្ឃ ជួបជនរងគ្រោះ និងសាច់ញាតិ ដើម្បីសួរនាំស្ថានភាពជំងឺរបស់ជនរងគ្រោះ។
ស្ថានភាពជនរងគ្រោះមានរបួសដូចខាងក្រោម៖
១/មានរបួសក្បាលផ្នែកខាងក្រោយមួយកន្លែង (ផុងលលាដ៍ក្បាល កំពុងតាមដានបន្ត)។
២/មានរបួសខ្នងខាងក្រោយមួយកន្លែង មុតដល់ឆ្អឹងខ្នង។
៣/មានរបួសផ្នែកស្មាខាងឆ្វេងមួយកន្លែងមុតដល់ឆ្អឹង និងរបួសកំភួនដៃខាងឆ្វេង។
៤/មានរបួសលើខ្នងដៃខាងស្ដាំមួយកន្លែង មុតដល់ឆ្អឹង។
៥/មានរបួសលើប្រអប់ជើងខាងស្ដាំមួយកន្លែង មុតដល់ឆ្អឹង។
៦/មានរបួសលើឆ្អឹងជំនីខាងឆ្វេងមួយកន្លែង។
តាមការបញ្ជាក់របស់គ្រូពេទ្យ៖
-ជនរងគ្រោះនៅសន្លប់មិនដឹងខ្លួន
-ជនរងគ្រោះមិនអាចដកដង្ហើមដោយខ្លួនឯងគ្រប់គ្រាន់ ត្រូវការម៉ាស៊ីនអុកស៊ីសែនជួយបាញ់ខ្យល់បន្ថែម។
-ចំពោះការវិវឌ្ឍន៍ជម្ងឺមិនច្បាស់លាស់ឡើយ អាចប្រែប្រួលគ្រប់ពេលវេលា។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាលម្កាក់ កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ