ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែខាងលើ ឡើងខ្លាំងគួរឱ្យបារម្ភ ពិសេសប្រជាពលរដ្ឋនៅប៉ែកខាងក្រោម
រយៈពេល ២ថ្ងៃកន្លងមកនេះ ទឹកស្ទឹងសង្កែនៅប៉ែកខាងលើ កំពុងស្ទុះឡើងខ្លាំង ដែលតម្រូវឱ្យពលរដ្ឋដែលរស់នៅជាប់មាត់ស្ទឹង ត្រូវបង្កើននូវការប្រុងប្រយ័ត្ន ពិសេសប្រជាពលរដ្ឋរស់នៅប៉ែកខាងក្រោម ព្រោះទឹកអាចហក់ឡើងខ្លាំងនៅពេលដ៏ខ្លីខាងមុខនេះ។

ជុំវិញបញ្ហាទឹកជំនន់នេះ លោក សើ សាម៉េត អភិបាលស្រុកសំឡូត បានឱ្យ “កម្ពុជាថ្មី” ដឹងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នេះថា កាលពីយប់មិញនេះភ្លៀងបានធ្លាប់យ៉ាងខ្លាំងបន្ថែមទៀត ដែលធ្វើឱ្យស្ទឹងតាតោក និងតំបន់ស្ទឹងគ្រញូង មានភាពជោរជន់ខ្លាំងឡើង។

លោកសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងក្នុងស្រុកសំឡូតទាំងអស់ ត្រូវមានការប្រយងប្រយ័ត្ន និងត្រូវរាយការណ៍ដល់អាជ្ញាធរជាបន្ទាន់ នៅពេលមានបញ្ហាណាមួយកើតឡើង ដើម្បីបញ្ជូនក្រុមសង្គ្រោះចុះទៅកាន់ទីនោះ។

បើតាមប្រភពមួយចំនួន បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ម្សិលមិញនេះ ទឹកស្ទឹងនៅប៉ែកខាងក្បាលស្ទឹង គឺនៅតំបន់ក្បាលឡាន នៅដងស្ទឹងគ្រញូង កំពុងហក់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យលិចលំនៅឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន២ គឺឃុំតាតោក និងឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យផ្លូវលំមួយចំនួនក៏ត្រូវទឹកហូរកាត់ ក្រៅពីលិចផលដំណាំតាមបណ្តោយដងស្ទឹង៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


