ព័ត៌មានជាតិ
លោក ស សុខា ឱ្យសិក្សាបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនជូនពលរដ្ឋ ព្រោះកម្ពុជាមានតម្លៃថ្លៃជាងវៀតណាម មីយ៉ាន់ម៉ា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យមានការសិក្សា ពិនិត្យទិដ្ឋភាពជាក់ស្ដែងបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋកម្ពុជា។ លោកបានណែនាំឱ្យសិក្សាបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

ពីពិធីនោះដែរ លោក ស សុខា បានអះអាងថា តម្លៃធ្វើលិខិតឆ្លងដែនរបស់កម្ពុជា គឺមានតម្លៃថ្លៃជាងបណ្ដាប្រទេសក្នុងតំបន់អាស៊ានដូចជា ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា ដែលមានតម្លៃទាប ហើយប្រទេសថៃ និងសិង្ហបុរី ដែលមានតម្លៃមធ្យម។ ជុំវិញបញ្ហាកម្ពុជាមានតម្លៃធ្វើលិខិតឆ្លងដែនថ្លៃជាងប្រទេសជិតខាងនេះ លោកបានណែនាំឱ្យអង្គភាពជំនាញ សិក្សាជាមួយភាគីពាក់ព័ន្ធដើម្បីបន្ថយតម្លៃថ្លៃធ្វើលិខិតឆ្លងដែនក្នុងកម្រិតណាមួយ បង្កជាភាពងាយស្រួល ផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋកម្ពុជា កុំឱ្យពីមួយអណត្តិទៅមួយអណត្តិ តម្លៃធ្វើលិខិតឆ្លងដែនចេះតែមានការឡើងថ្លៃជារៀងរហូត។

ជាការកត់សម្គាល់ តម្លៃធ្វើលិខិតឆ្លងដែនក្នុងប្រទេសកម្ពុជា គឺមានតម្លៃ ១១៥ដុល្លារ ដោយរងចាំមួយខែទើបទទួលបានលិខិតឆ្លងដែនរួចរាល់ ប្រសិនបើប្រជាពលរដ្ឋមានតម្រូវការចាំបាច់ ត្រូវការលិខិតឆ្លងដែនប្រញាប់ ពលរដ្ឋត្រូវបង់ប្រាក់ក្នុងតម្លៃលើសពី១១៥ដុល្លារ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


