Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​សកម្មភាព​ឆបោក​ផ្សេងៗ​លើ​កុមារ​

បានផុស

នៅ

ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆបោក​ពី​សំណាក់​ជនខិលខូច​ទៅលើ​កុមារ​នៅតាម​សាលារៀន​និង​នៅ​តាម​សហគមន៍។

លោក​បណ្ឌិត សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីណែនាំ​មួយ​ដែល​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា ​ការដាក់ចេញ​វិធានការ​របស់​ក្រសួង នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សង្កេតឃើញថារ​កន្លងមក​មាន​ករណី​ជនខិលខូច​នាំ​កុមារ​ទៅ​កន្លែង​ស្ងាត់​ដើម្បី​បន្លំ​ដោះ​យក​គ្រឿងអលង្ការ​ឬ​មានការ​គំរាមកំហែង​យកប្រាក់​គ្រឿងអលង្ការ​និង​សកម្មភាព​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​លើ​កុមារ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​«​ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុងការ​ទប់ស្កាត់​សកម្មភាព​ទាំងនេះ​សំដៅ​ការពារ​កុមារ​ឲ្យ​ទទួលបាន​ការអប់រំ​ប្រកបដោយ​សុវត្ថិភាព​ស្របតាម​គោលនយោបាយ​ស្ដីពី​កិច្ចការពារ​កុមារ​នៅ​សាលារៀន​ក្រសួង​សូម​ធ្វើ​ការណែនាំ​ដល់​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ត្រូវតែ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការ​កំណត់​មុខសញ្ញា​ជនសង្ស័យ​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​ធ្វើ​សកម្មភាព​ខាងលើ​ព្រមទាំង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​សកម្មភាព​ល្មើសច្បាប់​និង​ល្បិចកល​ជនខិលខូច​ដល់​មាតាបិតា​ ឬ​ អ្នកអាណាព្យាបាល​និង​សិស្សានុសិស្ស​ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​និង​រាយការណ៍​ជាបន្ទាន់​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ស្រុក​ខណ្ឌ​ត្រូវ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​នៅ​តាម​គ្រឹះស្ថានសិក្សា​កំណត់​មុខសញ្ញា​ជនសង្ស័យ​ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​ធ្វើ​សកម្មភាព​គំរាម​កំហែង​ឆបោក​និង​បទល្មើស​ផ្សេងទៀត​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​សកម្មភាព​ល្មើស​និង​ល្បិចកល​ជនខិលខូច​ដល់​មាតាបិតា​ឬ​អ្នកអាណាព្យាបាល​និង​សិស្សានុសិស្ស​ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​។

វិធានការ​បន្ទាន់​ជួយ​ដល់​កុមារ​រងគ្រោះ​និង​ងាយ​រងគ្រោះ​អប់រំ​ណែនាំ​និង​អនុវត្ត​តាម​ផ្លូវច្បាប់​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​នៅ​ជុំវិញ​និង​លើកទឹកចិត្ត​ជំរុញ មាតាបិតា​ឬ​អ្នកអាណាព្យាបាល​ឲ្យ​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​អំពី​មុខសញ្ញា​ជនខិលខូច​ជំរុញ​ការអនុវត្ត​គោលការណ៍​សាលារៀន​មួយ​តំបន់​សុខសាន្ត​មួយ​ទប់ស្កាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​កុមារ​។

លោក រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​ឪពុក​ម្តាយ​ត្រូវ​ណែនាំ​កូន​ឲ្យ​ចេះ​ប្រុងប្រយ័ត្ន ចំពោះ​ករណី​ឆបោក និង​គំរាមកំហែង​ផ្សេងៗ​ពី​ជន​មិន​ខិលខូច​។

ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រី​អប់រំ ក៏បាន​ហាម​សិស្ស​ទាំងអស់ កុំទៅ​ទីកន្លែង​ស្ងាត់ ដើម្បី​ចៀសវាង​ពី​ករណី​ឆបោក និង​គំរាមកំហែង​ផ្សេងៗ​ពី​ជន​មិន​ខិលខូច​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ «​បើ​ទៅ​កន្លែង​ស្ងាត់ ក៏ត្រូវ​បបួលគ្នា​ទៅ​ចាប់ពី​២​នាក់​ឡើងទៅ​ដែរ​។ កុំទៅ​កន្លែង​ស្ងាត់​តាម​ជន​មិន​ស្គាល់មុខ​។ ភ្លាមៗ​ត្រូវ​រត់គេច​ឆ្ងាយ​ពី​ជន​នោះ ដោយ​រត់​ទៅ​រក​អ្នកដទៃ​ឲ្យ​ជួយ​។ សិស្សានុសិស្ស​កុំ​ធ្វើតាម​អ្វីដែល​ជនខិលខូច​បង្គាប់​។ ប្រសិនជា​សិស្សានុសិស្ស​ណា​ម្នាក់ ជួប​ករណីនេះ គួរតែ​ប្រញាប់​រាយការណ៍​ទៅ​លោកគ្រូ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​សាលារៀន​ជាបន្ទាន់​»​។

លោក​រដ្ឋមន្ត្រី​អប់រំ បាន​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​សាលារៀន និង​គ្រូបង្រៀន បង្កើត ឬ​ធ្វើ​បច្ចុប្បន្ន​កម្ម​បញ្ជី​ឈ្មោះ លេខ​ទូរស័ព្ទ​ផ្តល់​ព័ត៌មាន ឬ​បណ្តាញ​ទំនាក់ទំនង​សង្គម​។ គណៈ​គ្រប់គ្រង​សាលារៀន និង​គ្រូបង្រៀន​ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អ្នក​ពាក់ព័ន្ធ​ដើម្បី​ផ្សព្វផ្សាយ បង្ការ​ទប់ស្កាត់​សកម្មភាព​ឆបោក​ពី​ជន​ទុច្ចរិត​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម