Connect with us

ព័ត៌មានជាតិ

អនុរដ្ឋលេខាធិការវ័យក្មេង២រូប ត្រូវបានចាត់តាំងធ្វើជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម

បានផុស

នៅ

ក្រសួងកសិកម្ម បានចាត់តាំងអនុរដ្ឋលេខាធិការវ័យក្មេងចំនួនពីររូប គឺលោកជំទាវ អ៊ឹម រចនា  និងលោក ឃឹម ហ្វីណង់ ធ្វើជាអ្នកនាំពាក្យក្រសួង ដោយដឹកនាំ និងគ្រប់គ្រងលើការងារផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាក់ទង និងឆ្លើយឆ្លងជាផ្លូវការជាមួយសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ សហការជាមួយអង្គភាពនានាចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រមូល តាមដាន អង្កេត និងវិភាគនូវរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធសម្រាប់ធ្វើការឆ្លើយបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ។ នេះបើយោងតាមសេចក្តីសម្រេច ស្តីពី ការចាត់តាំងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម