ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប៖ ការអប់រំត្រូវផ្តោតការយកចិត្តទុកដាក់នូវវិជ្ជាទាំងបី
លោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការអប់រំសិស្សានុសិស្សត្រូវផ្តោតការយកចិត្តទុកដាក់នូវវិជ្ជាទាំងបី គឺវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។

ការថ្លែងនេះ ធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាកម្រិតមត្តេយ្យ បឋមសិក្សា ថ្នាក់ទី៦ ជំនាន់ទី១៤ ឆ្នាំសិក្សា ២០២២-២០២៣ សាលារៀនអារីហ្សូន សាខាខេត្តសៀមរាប ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍បញ្ជាក់ថា គណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូនៅ សាលារៀន អារីហ្សូន ត្រូវមានចក្ខុវិស័យ បេសកកម្ម និងគោលដៅផ្តោតលើការអប់រំបណ្តុះបណ្តាលឱ្យសិស្សានុសិស្សមានសមត្ថភាពពេញលេញ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាបន្តនៅថ្នាក់បន្ទាប់ ពោលគឺសមត្ថភាពសិក្សាឱ្យបានពូកែជាបន្តបន្ទាប់។

លោកស្រី ថុន ស៊ីណា អនុប្រធាន មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះលោកគ្រូ អ្នកគ្រូ ត្រូវពិចារណានូវអ្វីដែលបានអនុវត្តល្អ និងបញ្ហាខ្វះខាតនានាក្នុងការគ្រប់គ្រងសាលារៀន ហើយត្រូវអភិវឌ្ឍឱ្យបាននូវកង្វះខាតទាំងនោះ ដើម្បីក្លាយទៅជាចំណុចល្អប្រសើរសម្រាប់ជាបទពិសោធន៍ និងគំរូដល់អ្នកជំនាន់ក្រោយ។ រីឯក្មួយសិស្សានុសិស្ស ត្រូវភ្ញាក់រលឹកឱ្យបានខ្លាំងក្លាថែមទៀត និងកែប្រែខ្លួនខិតខំរៀបអត្តចរឹតឱ្យបានសមស្របជាកុលបុត្រ កុលធីតា នៃមាតុភូមិអង្គរ ដែលជាប្រទេសមានអរិយធម៌ចំណាស់ថ្លៃថ្លា និងខ្ពង់ខ្ពស់តាំងពីបុព្វបុរសយើងរៀងមក និងត្រូវខិតខំបន្តក្រេបជញ្ជក់យកចំណេះវិជ្ជាតាមការបង្ហាត់បង្ហាញពីសំណាក់ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ មិត្តល្អ។

លោក ម៉ី ភារិទ្ធ នាយកសាលារៀនអារីហ្សូន សាខាខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយមានការដឹកនាំ និងចាត់ចែងដ៏ល្អរបស់ ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយក ប្រតិបត្តិ នៃស្ថាប័នអប់រំ អេជី បានធ្វើឱ្យមានការគាំទ្រ និងចូលរួមសហការដ៏ស្មោះស្ម័គ្រពី សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិក ជាពិសេសពីសំណាក់មាតាបិតា សហគមជាតិ អន្តរជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នាឆ្នាំសិក្សាកន្លងមក សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប បានការយកចិត្តទុកដាក់ ពង្រឹង និងជម្រុញលើវិន័យ សណ្តាប់ធ្នាប់ ក្រមសីលធម៌រស់នៅបានល្អយ៉ាងគួរឱ្យកត់សម្គាល់ ជាពិសេសកម្មវិធីសិក្សាប្រចាំឆ្នាំបានចប់សព្វគ្រប់ត្រឹមត្រូវតាមគោលការណ៍ និងការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ ជុន កុសល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


