ព័ត៌មានជាតិ
បញ្ចប់មុខតំណែងលោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌
លោក មាស សាវឿន ត្រូវបានប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌។ ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បន្ទាប់ពីមានសេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ព្រះរាជក្រឹត្យចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ បានត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌។ តែយ៉ាងណាក៏ដោយ នៅក្នុងព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី មិនបានបញ្ជាក់មូលហេតុ ដែលនាំឲ្យបញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌រូបនេះ នោះទេ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ