ព័ត៌មានជាតិ
កម្មវិធីរៀនពីលុយ ២.០ ដំណាក់កាលទី០២ រៀបចំក្នុងខែកញ្ញា ខែតុលា នៅតាមវិទ្យាល័យចំនួន៥
រៀនពីលុយ ២.០” ដែលជាដំណាក់កាលទី០២ សម្រាប់ឆ្នាំ២០២៣ ស្តីពីហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលនឹងប្រព្រឹត្តទៅក្នុងខែកញ្ញា និងខែតុលា ខាងមុខនេះ តាមវិទ្យាល័យរដ្ឋចំនួន០៥ រៀបចំដោយ សភាយុវជន (Youth Assembly) ដែលទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

“រៀនពីលុយ” គឺជាគម្រោងដើម្បីសង្គម ដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនជូនដល់សាធារណជន ជាពិសេស យុវជន។ គម្រោងនេះ ត្រូវបានផ្តួចផ្តើមឡើងដោយយុវជនស្ម័គ្រចិត្តរបស់ សភាយុវជន (Youth Assembly) ក្រោមការដឹកនាំ និងអនុសាសន៍ចង្អុលបង្ហាញរបស់ ឯកឧត្តម ឌី វិជ្ជា ប្រធានសភាយុវជន។

ដោយទទួលបានជោគជ័យក្នុងដំណាក់កាលទី០១ នៅឆ្នាំ២០២២ របស់គម្រោង “រៀនពីលុយ” ក្នុងការលើកកម្ពស់ចំណេះ ដឹងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្នុងការគ្រប់គ្រងចំណាយ ក៏ដូចជាយល់ដឹងជាមូលដ្ឋាន នៃការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានសមស្រប។

ដូច្នេះហើយគម្រោងសភាយុវជន (Youth Assembly) បានបន្តនូវបេសកកម្មរបស់ខ្លួន រៀបចំនូវកម្មវិធីចែករំលែកចំណេះដឹងរបស់គម្រោង “រៀនពីលុយ ២.០” ដែលជាដំណាក់កាលទី០២ សម្រាប់ឆ្នាំ២០២៣ ស្តីពីហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលនឹងប្រព្រឹត្តទៅក្នុងខែកញ្ញា និងខែតុលា ដល់សិស្សនុសិស្ស ដែលជាយុវជននៅក្នុងយុគវិទ្យាសម័យថ្មី តាមវិទ្យាល័យរដ្ឋចំនួន០៥ (ជុំទី០១) ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយរៀង រួមមាន៖ វិទ្យាល័យ ហ៊ុន សែន ពញាពន់, វិទ្យាល័យ សម្តេច ហ៊ុន សែន ព្រែកកំពឹស, វិទ្យាល័យព្រែកស្លែង, វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង និងវិទ្យាល័យស្វាយរៀង។

“រៀនពីលុយ ២.០” នេះផងដែរ ក៏នឹងធ្វើការរំលែកចំណេះដឹងដូចជាការគ្រប់គ្រងចំណាយ ការរៀបចំផែនការហិរញ្ញវត្ថុ ការបង្កើនសុវត្ថិភាពសម្រាប់ការទូទាត់ប្រាក់តាមទូរស័ព្ទដៃ វិធានការពារពីការឆបោកតាមប្រព័ន្ធអ៉ីនធឺណេត ការអនុវត្តធ្វើលំហាត់ត្រិះរិះពិចារណា ការងារជាក្រុម សំណួរ ចម្លើយ ដែលអាចជួយពង្រឹងជំនាញ ដោះស្រាយបញ្ហា និងជំនាញធ្វើការជាក្រុមរបស់សិស្ស។

គួររំលឹកផងដែរថា “រៀនពីលុយ” ដំណាក់កាលទី០១ ឆ្នាំ២០២២ គឹបានរៀបចំកម្មវិធីបណ្តុះបណ្តាល រយៈពេល០៦សប្តាហ៍ នៅអាគារ Kampus ដល់សិក្ខាមសរុបចំនួន ២៨នាក់ ដោយគ្រូឧទ្ទេស និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុជាច្រើនឆ្នាំ ហើយក៏មានការចម្រាញ់ជម្រើសយកសិក្ខាកាមឆ្នើមៗ និងមានពេលវេលាគ្រប់គ្រាន់មួយចំនួន ចូលរួមក្នុងបេសកកម្មរួមជាមួយគម្រោងសភាយុវជន (Youth Assembly) ចុះបណ្តុះបណ្តាលទៅដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋផ្សេងៗបន្តបន្ថែមទៀត៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


