Connect with us

ព័ត៌មានជាតិ

សូម​ប្រុង​ប្រយ័ត្ន​!! ឆ្លៀត​ក្នុង​ផ្ទះ​មាន​តែ​មនុស្ស​ស្រី​ ជនសង្ស័យ​ម្នាក់​ផ្លោះ​របង​ចូល​វាយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ

បានផុស

នៅ

សៀមរាប ៖ ជនសង្ស័យ​ម្នាក់​ឆ្លៀត​ឱកាស​ក្នុង​ផ្ទះ​មាន​តែ​មនុស្ស​ស្រី​ បាន​លួច​ផ្លោះ​របង​ចូល​វាយ​ប្លន់យក​ទ្រព្យ​សម្បត្តិ​ រួច​រត់​គេច​ខ្លួន ក្រោយ​មក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ចូល​ប្លន់​ដល់​ក្នុង​ផ្ទះ​នេះ កើត​ឡើង​នៅ​វេលា​ម៉ោង​១៥​និង​២០​នាទី​ ថ្ងៃទី​០២ ​ខែកុម្ភៈ ​ឆ្នាំ២០២១​ ស្ថិត​ក្នុង​ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប និង​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​នៅ​ម៉ោង​២១​និង​០០​នាទី​ថ្ងៃ​ដដែល ស្ថិត​នៅផ្ទះ​ជនសង្ស័យ​ក្នុងភូមិ​សំបួរ សង្កាត់​សំបួរ ក្រុង​សៀមរាប​។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ចូល​វាយ​ប្លន់​យក​ទ្រព្យ​សម្បត្តិនោះ មានឈ្មោះ នឿន សម្បត្តិ អាយុ​២៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឈ្មោះ​អុក ស្រី​ដែន ភេទ​ស្រី​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ។

សេចក្តី​រាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​នគរបាល​ខេត្តសៀមរាប បាន​ទទួល​បណ្តឹង​របស់​ជនរងគ្រោះ​ និង ទទួល​បាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​បញ្ជា​ផ្ទាល់​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដែល​ដឹកនាំ​ការ​បង្ក្រាប​ដោយ​លោក​វរសេនីយ៍ទោ​សុខ ម៉េង​អៀង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប តាម​ចាប់​ជនសង្ស័យ​រហូត​បានជា​ក់​ស្តែង​នៅក្នុង​ផ្ទះ​តែម្តង​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ កំពុង​សួរនាំ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម