ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ឆ្នាំនេះ បេក្ខជនដាក់ពាក្យប្រឡងឌីប្លូមជិត ១៨ ម៉ឺននាក់ កើនជាងឆ្នាំមុន ជាង ៣ ពាន់នាក់
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ឆ្នាំនេះមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម សម័យប្រឡង ៖ ០២ តុលា ២០២៣ ជិត ១៨ ម៉ឺននាក់ កើនឡើងជាង ៣ ពាន់នាក់ បើធៀបទៅនឹងឆ្នាំមុន។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៩ កញ្ញានេះថា ឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងឌីប្លូមសរុបចំនួន ១៧៨១៣៤ នាក់ ស្រី ៩៤៨០៥ នាក់ បេក្ខជនស្វៃរិនមានចំនួន ១០ នាក់ ស្រី ៦ នាក់ បេក្ខជនបំពេញវិជ្ជាមានចំនួន ៧២៨ នាក់ ស្រី ១៧៥ នាក់ ដោយមានមណ្ឌលប្រឡងចំនួន ១៧៤៣ មណ្ឌល ចែកជា ៨០៩០ បន្ទប់។

លោកបានបន្តថា ចំនួននេះបើធៀបទៅនឹងការប្រឡងឆ្នាំមុនឃើញថា មានការកើនឡើង ក្នុងនោះឆ្នាំ ២០២២ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧ នាក់ បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ ដោយមានមណ្ឌលប្រឡងសរុប ១ ៧២៣ ចែកចេញជា ៧ ៨១៦ បន្ទប់។

លោកបានបន្តទៀតថា ក្នុងចំណោមបេក្ខជនចំនួន ១៧៤ ៧២៦ នាក់ បេក្ខជនមកប្រឡងមានចំនួន ១៦២១៦៦ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់មានចំនួន ១៥៣៦៤៩ នាក់ ស្មើនឹង ៩៤.៧៥៥។

លោកបានបន្ថែមថា សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ ក៏មិនខុសពីការប្រឡងមុនៗដែរ ដោយក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗ ដែលមានអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងការរៀបចំដំណើរការប្រឡងដោយខ្លួនឯង ពោលចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងការប្រកាសលទ្ធផលប្រឡងជាដើម។
គួរបញ្ជាក់ថា ប្រឡងឌីប្លូមមានមុខវិជ្ជាចំនួន ១០ មុខវិជ្ជា ត្រូវជា ១១ វិញ្ញាសា រួមមាន ៖ តែងសេចក្ដី ,គីមីវិទ្យា ,ផែនដី និងបរិស្ថានវិទ្យា ,រូបវិទ្យា ,ភូមិវិទ្យា ,សីលធម៌-ពលរដ្ឋវិជ្ជា ,គណិតវិទ្យា ,ការសរសេរតាមអាន ,ជីវវិទ្យា ,ប្រវត្តិវិទ្យា និង ភាសាបរទេស។ ចំពោះរបបពិន្ទុបេក្ខជនទទួលបានជាអតិបរមាមានចំនួន ៤៤៥ ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ ១០០ ពិន្ទុ សរុបពិន្ទុទាំងអស់ ៥៤៥ ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ ដូចនេះពិន្ទុប្រឡងជាប់ គឺ ៥៤៥ ដក ២៥ រួចចែកនឹង ២ ស្មើនឹង ២៦០ ពិន្ទុ សម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វៃរិនពិន្ទុជាប់ ៤៤៥ ដក ២៥ ចែកនឹង ២ ស្មើនឹង ២១០ ពិន្ទុ។
ពិន្ទុដែលទទួលបាននិទ្ទេសមធ្យមចាប់ពី ២៦០ ដល់ ៣៣៧ ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី ៣៣៨ ដល់ ៤១៥ ពិន្ទុ និងនិទ្ទេសល្អចាប់ ៤១៦ ពិន្ទុឡើងទៅ សម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា។
ចំពោះបេក្ខជនស្វៃរិនពិន្ទុចាប់ពី ២១០ ដល់ ២៧២ ទទួលនិទ្ទេសមធ្យម។ ពិន្ទុចាប់ពី ២៧៣ ដល់ ៣៣៥ ទទួលបាននិទ្ទេសល្អបង្គួរ និងពិន្ទុចាប់ពី ៣៣៦ ឡើងទៅ ទទួលបាននិទ្ទេសល្អ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០២ ខែតុលា និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង