ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត៖ លោកគ្រូ អ្នកគ្រូ ជាបណ្ណាល័យចំណេះ ដែលត្រូវបង្កើនសមត្ថភាព ដើម្បីផ្ទេរឱ្យសិស្ស
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដា្ឋន ស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរងបញ្ជាការដា្ឋនកងទ័ពជើងគោក បានថ្លែងថា លោកគ្រូ អ្នកគ្រូ គឺជាបណ្ណាល័យចំណេះដឹងដែលត្រូវបង្កើនសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ បន្ថែមទៀតដើម្បីបង្កើនមធ្យោបាយលទ្ធភាព ឬបច្ចេកទេសដើម្បីផ្ទេរចំណេះដឹងទៅឱ្យសិស្សានុសិស្ស។

ការថ្លែងបែបនេះ គឺនៅក្នុងពិធីសម្ពោធសមិទ្ឋផលនានា នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ស្ថិតក្នុងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់ លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្ដាយទីពីររបស់សិស្សានុសិស្សដែលបានធ្វើ ការលះបង់គ្រប់បែបយ៉ាងទាំងការអត់ធ្មត់ និងការស៊ូទ្រាំ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការចែករំលែកនូវចំណេះដឹងទៅដល់មនុស្សជំនាន់ក្រោយ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានបន្តថា គ្មានពេលណាសប្បាយ គ្មានពេលណាស្រួលជាងពេលធ្វើជាសិស្សនោះទេ «យើងត្រូវយកឱកាសនេះដើម្បីស្រួបយកចំណេះដឹង ព្រោះពេលដែលចេញពីវិទ្យាល័យ យើងត្រូវទៅរៀននៅមហាវិទ្យាល័យដែលមានការលំបាកមួយកម្រិតទៀតបើប្រៀបធៀបជាមួយ និងវិទ្យាល័យ ដោយសារត្រូវទៅឆ្ងាយពីឪពុកម្ដាយ»។ ប៉ុន្តែ ក៏នៅតែជាពេលវេលាដែលស្រួល ក្នុងជីវិតជាងពេលដែលចេញទៅធ្វើការ ព្រោះនៅពេលធ្វើការទើបដឹងថា កាន់តែមានការលំបាក គ្រាន់តែចេញទៅរកការងារធ្វើក៏លំបាកដែរ ដោយសារមានការប្រកួតប្រជែងគ្នាច្រើនណាស់នៅក្នុងសង្គម។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា «ដើម្បីមានលទ្ធភាព ក្នុងការប្រកួតប្រជែងរកការងារបាន គឺយើងខ្លួនឯងនឹងហើយដែល ត្រូវការមានសមត្ថភាពគ្រប់គ្រាន់ មានទាំងចំណេះដឹង មានទាំងចំណេះធ្វើច្បាស់លាស់ ដើម្បីរកការងារធ្វើ»។ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានអំពាវនាវ ឱ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងស្រួបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ធ្វើជាទុនដើម្បីជាការរីកចម្រើនខ្លួនយើងទៅថ្ងៃអនាគត ។
គូសបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន ផ្ដៅជុំ នៅឆ្នាំ២០២២ បានកសាងអគារចំនួន ៣ខ្នង ក្នុងនោះ បន្ទប់កាត់ដេរ ២បន្ទប់ កុំព្យូទ័រ ២បន្ទប់ ពិសោធន៍២ សាលប្រជុំ១ បណ្ណាល័យសតវត្សទី២១ ចំនួន១ បន្ទប់អាហារសម្រន់១ ផ្ទះគ្រូ ចំនួន ១ខ្នង ៣បន្ទប់ ទីលានកីឡាបាល់បោះ១ អណ្ដូងទឹក១ បន្ទប់ទឹក ១ខ្នង ចំនួន៥បន្ទប់ បណ្ណាល័យ១ខ្នង ព្រមទាំងបំពាក់សង្ហារឹម សម្ភារពិសោធន៍ និងសៀវក្នុងបណ្ណាល័យ អស់ទឹកប្រាក់ចំនួន ៩១៤ ២៧៣,៣២ដុល្លារ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន។

ដោយឡែក នៅឆ្នាំ២០២៣នេះ លោក ម៉ឹង មករា រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ និងប្រធានក្រុមយុវជនបង្គោល ចុះជួយស្រុកជើងព្រៃ បានសាងសង់ឡដុតសម្រាមចំនួន១ អស់ថវិកា ២,០០០ដុល្លា ផងដែរ៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


