ព័ត៌មានជាតិ
ក្រសួងព័ត៌មាន កំណត់ទិសដៅ និងគោលការណ៍មួយចំនួន ដើម្បីធ្វើឲ្យប្រសើរឡើងវិស័យព័ត៌មាននៅកម្ពុជា
ក្រសួងព័ត៌មាន ក្នុងរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ បានកំណត់ទិសដៅ និងគោលការណ៍ សម្រាប់អនុវត្តសំខាន់ៗមួយចំនួន ដើម្បីធ្វើឲ្យប្រសើរឡើងវិស័យព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ក្រសួងព័ត៌មាន ដែលមានលោក នេត្រ ភក្ត្រា ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកំណត់ទិសដៅ និងគោលការណ៍អនុវត្តជាអាទិភាពសំខាន់ៗ មួយចំនួនដូចជា៖ ការលើកកម្ពស់គុណភាពព័ត៌មាន តាមរយៈការរៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសរសេរ ផលិត និងផ្សព្វ ផ្សាយព័ត៌មានដែលមានគុណភាព ផ្តល់នូវចំណេះដឹងដល់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមកម្ពុជា។

ក្នុងនោះដែរ ក្រសួងព័ត៌មាន មានគម្រោងផ្តួចផ្តើមការរៀបចំ បង្កើតវិទ្យាស្ថានជាតិសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដែលជាយន្តការស្នូលមួយសម្រាប់រួមចំណែកដល់កិច្ចខិតខំ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងបង្កើនធនធានមនុស្ស ប្រកបដោយគុណភាព សម្រាប់វិស័យដ៏សំខាន់នេះ។
លើសពីនេះទៀត ក្រសួងព័ត៌មាន ក៏នឹងរៀបចំស្តង់ដាប្រតិបត្តិក្រមសីលធម៌សារព័ត៌មានរួមមួយ សម្រាប់ការអនុវត្តដោយបណ្តាភ្នាក់ងារប្រតិបត្តិសារព័ត៌មាន និងអ្នកប្រកបអាជីពជាអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា សំដៅលើកតម្កើងតម្លៃ និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត រហ័ស និងមានខ្លឹមសារល្អ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការវិវត្តន៍ឈានឡើង នៃសង្គមកម្ពុជា ក្នុងបរិបទនៃសង្គមឌីជីថល។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា «នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី ៧ យើងនេះ អាទិភាពមួយក្នុងចំណោមអាទិភាពផ្សេងៗទៀត ដែលក្រសួងព័ត៌មាន ផ្ដោតការយកចិត្តទុកដាក់ជាចម្បងនោះ គឺការពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ឲ្យបានកាន់តែប្រសើរឡើង តាមរយៈការបណ្ដុះបណ្ដាលវិក្រឹត្យការ វិជ្ជាជីវៈសារព័ត៌មាន និងការបង្កើនធនធានមនុស្ស ក្នុងវិស័យនេះឲ្យមានទទួលបាននូវអ្នកសារព័ត៌មាន ដែលមានគុណភាពឲ្យកាន់តែច្រើនឡើង»។
បើតាមអ្នកនាំពាក្យដដែល ការណ៍ដែលមានអ្នកសារព័ត៌មាន ដែលមានគុណភាពកាន់តែច្រើនឡើងនោះ គឺជាការលើកកម្ពស់វិស័យសារព័ត៌មានកម្ពុជា ក្នុងនាមជាអំណាចទី ៤ ហើយនៅពេលដែលមានអ្នកសារព័ត៌មាន មានចំណេះដឹង និងវិជ្ជាជីវៈ គ្រប់គ្រាន់ ក៏ជាធាតុស្នូលមួយដ៏ចាំបាច់ ដើម្បីធ្វើឲ្យវិស័យព័ត៌មាននៅកម្ពុជា កាន់តែប្រសើរឡើង៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


