Connect with us

ព័ត៌មានជាតិ

​ពូ​ថ្លៃ​រំលោភ​ក្មួយស្រី អាយុ​៩​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

បានផុស

នៅ

​ជនសង្ស័យ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី រួមភេទ​លើ​អនីតិជន​អាយុ​ក្រោម១៥ឆ្នាំ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១។​

​លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​ មានឈ្មោះ ហួត ហៃ ភេទ​ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ រាំងក្រោល ឃុំរាំងកេសី ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយសារតែ​បុគ្គល​រូបនេះ បាន​រួមភេទ​ជាមួយ​អនីតិជន នៅ​ចំណុច​ភូមិរាំងក្រោល ឃុំរាំងកេសី ស្រុក​សង្ក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ឌ ស ក អាយុ​៩​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា និង​ត្រូវជា​ក្មួយ​ថ្លៃ​របស់​ជនសង្ស័យ​ផ្ទាល់​តែ​ម្តង និង​រស់នៅ​ក្បែរ​គ្នា ​ផង​ដែរ។ តាម​ចម្លើយ​ឆ្លើយ​សារភាព​របស់​ជនសង្ស័យ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គឺ​នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កុម្ភៈ ក្មេង​ស្រី​ដែល​ត្រូវជា​ក្មួយ​ថ្លៃ បាន​ដើរ​មកលេង​ជាមួយ​កូន​របស់​ខ្លួន​ដូច​សព្វមួយដង លុះ​ឃើញ​ឱកាស​ស្ងាត់​ខ្លួន​ក៏បាន​លួងលោម​ក្មេង​នោះ ព្រមទាំង​បាន​ចាប់​ស្រាត​ខោ ហើយ​បង្ខំ​រួមភេទ​តែ​ម្តង​រហូត​បានសម្រេច ប៉ុន្តែរឿង​នេះ​ត្រូវ​បាន​បែកការ ទើប​ក្រុម​គ្រួសារ​ក្មេង​ប្តឹង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង។ បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ បាន​រៀប​ចំ​ឯកសារ​ព្រមទាំង​បាន​បញ្ជូន​ខ្លួន​ជន​ល្មោភកាម​រូប​នោះ ទៅកាន់សាលាដំបូង​ខេត្ត​ហើយ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ៕

អត្ថបទ៖ សោ និយម​រ័ត្ន

សូមចុចអាន៖ ​សមត្ថកិច្ចស្ទាក់ចាប់រថយន្ត១​គ្រឿងលួចដឹកជ្រូកចូលកម្ពុជាតាមច្រករបៀងថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ នាទីutes មុន

សហគ្រាសគ្រប់គ្រងសំរាម បើកវេទិកាផ្សព្វផ្សាយសាធារណៈអំពីការបង់ថ្លៃសេវាប្រមូលសំរាម និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា និងភាគីពាក់ព័ន្ធ ជំរុញការអនុវត្តថាមពលឆ្លាតវៃលើអគារពាណិជ្ជកម្មឱ្យបាន ២៥% នៅឆ្នាំ២០៣០

ព័ត៌មានជាតិ៦ នាទីutes មុន

ពលរដ្ឋឃុំសេដា នឹងទទួលបានផ្លូវបេតុងអាមេថ្មី ១ ខ្សែ ប្រវែងជិត ៤០០ ម៉ែត្រ នាពេលខាងមុខ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

កាស៊ីណូសិង្ហបុរី និងម៉ាឡេស៊ីរំពឹងបន្តរីកចម្រើន​ដោយសារកំណើនអ្នកលេងចិន

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ភ្នាក់ងារ​សម្ងាត់​ ៦នាក់ ​ត្រូវ​​ផ្អាក​ការងារព្រោះ​ធ្វេសប្រហែសក្នុង​ពេល​មានការប៉ង​ធ្វើឃាត​ ត្រាំ កាលពីឆ្នាំ២០២៤

កងការពារអាកាស
ព័ត៌មានជាតិ២៤ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម