ព័ត៌មានជាតិ
រដ្ឋមន្ត្រីប្រៃសណីយ៍ ប្ដេជ្ញាខិតខំបញ្ចប់ការសង់អង់ តែនសេវានៅភ្នំពេញឱ្យហើយក្នុងឆ្នាំ២០២៤
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានប្រកាសថា លោក នឹងខិតខំធ្វើយ៉ាងណាបញ្ចប់ការសាងសង់បង្គោលអង់តែនសេវាទូរសព្ទ និងអ៊ីនធឺណេត នៅភូមិសាស្ត្ររាជធានីភ្នំពេញឱ្យបានរួចរាល់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៤។

ក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ លោក ជា វ៉ាន់ដេត បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ នឹងបើកដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបង្គោលអង់តែនសេវាទូរសព្ទ និងអ៊ីនធឺណេតចំនួន៨០បង្គោលនៅតាមបុរីប្រមាណ៦៨ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ លោកបញ្ជាក់ថា បង្គោលអង់តែនសេវាទូរសព្ទ និងអ៊ីនធឺណេតទាំង៨០បង្គោលនេះ ត្រូវបានក្រសួងបំពាក់ឧបករណ៍ស្ទើររួចរាល់ទាំងស្រុងហើយ ដើម្បីត្រៀមដាក់ឱ្យដំណើរនាពេលខាងមុខនេះ។
បើតាមលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្នុងចំណោមបុរីប្រមាណ៦៨ទីតាំងនៅរាជធានីភ្នំពេញ ក្រសួងប្រៃសណីយ៍ ត្រូវសាង សង់ និងដំឡើងអង់តែនសរុប៨៨បង្គោល ប៉ុន្តែ មកដល់បច្ចុប្បន្ន ក្រសួងសាងសង់បានចំនួន៨០បង្គោល ខណៈសល់ចំនួន៨បង្គោលទៀត មិនទាន់បានសាងសង់ ព្រោះតែមូលហេតុពលរដ្ឋមិនឱ្យសង់ ហើយខ្លះទៀត ដោយសារតែនៅបុរីខ្លះ ត្រូវបានផ្អាកដំណើររបស់ខ្លួន។ លោក ថា ទន្ទឹមនឹងការសាងសង់បង្គោលអង់តែននេះ ក្រសួងប្រៃសណីយ៍ ក៏នឹងបន្តស្វែងរក និងដោះចេញនូវឧបករណ៍ជំនួយសេវានៅតាមគេហដ្ឋានរបស់ពលរដ្ឋផងដែរ ខណៈកន្លងមក ក្រសួងចំណាយពេល ៣ខែ ដើម្បីដោះឧបករណ៍ជំនួយសេវានេះ។

លោករដ្ឋមន្ត្រី បានឱ្យដឹងដែរថា តាមទិន្នន័យដែលក្រសួង និងក្រុមអ្នកជំនាញអន្តរជាតិ បានស្រាវជ្រាវឃើញថា នៅទូទាំងរាជធានីភ្នំពេញ ត្រូវសាងសង់បង្គោលអង់តែនប្រមាណ ១១០០បង្គោលឯណោះ តែកន្លងមក បើតាមទិន្នន័យផ្ដល់ដោយក្រុមហ៊ុនឯកជន គឺមានត្រឹមតែ៦៥៦បង្គោលប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោក បញ្ជាក់ថា ក្នុងរយៈពេលជិត១ឆ្នាំមកនេះ ក្រសួងបានរកទីតាំងបង្គោលបានជាង ៣០០បង្គោលប៉ុណ្ណោះ ដែលនៅសល់ប្រមាណ៧០០បង្គោលទៀត។
លោក ចោទជាសំណួរថា តើក្រសួងត្រូវប្រើពេល២ឆ្នាំទៀត ឬយ៉ាងណា? ប៉ុន្តែ លោក ជា វ៉ាន់ដេត បានប្រកាសដូច្នេះ ថា៖ «ខ្ញុំនឹងខិតខំធ្វើយ៉ាងណា ដើម្បីមិនឱ្យប្រើដល់ ២ឆ្នាំទេ អាចត្រឹមក្នុងឆ្នាំ២០២៤ ត្រូវឱ្យចប់ ដើម្បីដាក់បង្គោលជាង ១០០០បង្គោល ឬ៦៥០បង្គោល ទៅ៧០០បង្គោលថែមទៀត ដើម្បីឱ្យសេវានៅទីក្រុងភ្នំពេញទាំងអស់ លើកលែងតែនៅគម្លាតកែនកោះ វាមិនអាចទៅដល់ ដែលយើងដោះស្រាយតាមក្រោយទៀត»។

លោក ជា វ៉ាន់ដេត លើកឡើងដែរថា នៅតាមបណ្ដាខេត្ត ក្រសួងប្រៃសណីយ៍ ក៏បានចាប់ផ្ដើមតេស្តរកទីតាំងដែលមិនមានសេវា ដូចជា ខេត្តតាកែវ ខេត្តកណ្ដាល កំពង់ស្ពឺ ជាដើម។ ក្នុងនោះ ក្រសួងនឹងបើកការដ្ឋាននៅខេត្តតាកែវ ដើម្បី សាងសង់បង្គោលអង់តែនថ្មីចំនួន១៧៣បង្គោលនៅទូទាំងខេត្តតាកែវ រួមទាំងការរៀបចំបង្គោលចាស់ៗឡើងវិញប្រមាណ ១៧៩បង្គោលទៀត ដែលសរុបក្នុងខេត្តតាកែវ គឺអាចមានបង្គោលអង់តែនរហូតដល់ជាង៣០០បង្គោល។
បន្ថែមពីនេះ នៅតាមតំបន់ប្រាសាទ និងតំបន់ទិសដៅទេសចរណ៍មួយចំនួន ក៏ក្រសូងកំពុងនឹងរៀបចំសាងសង់បង្គោលបន្ថែមទៀតផងដែរ។ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ចាត់ទុកថា នេះជាការចូលរួមរបស់ក្រសួងប្រៃសណីយ៍នៅក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយផ្ដើមចេញពីការមានសេវាទូរសព្ទ និងអ៊ីនធឺណេតប្រើប្រាស់គ្រប់គ្រាន់ពេញលេញនៅទូទាំងប្រទស៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់