ព័ត៌មានជាតិ
ប្រធាននាយកដ្ឋានភាពយន្ត ឆ្លើយតបនឹង «ក្រុមចម្រៀង ក្មេងខ្មែរ» ពាក់ព័ន្ធនឹងបញ្ហាសុំសិទ្ធិថតនៅតំបន់ប្រាសាទ
លោក ប៉ុក បូរ៉ាក់ ប្រធាននាយកដ្ឋានភាពយន្ត បញ្ជាក់ថា យោងតាមអនុក្រឹត្យស្តីពី ការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ការផលិតភាពយន្ត ភាពយន្តភាគទូរទស្សន៍ ភាពយន្តឯកសារ ចម្រៀងកាយវិការ (MV) គឺត្រូវសុំការអនុញ្ញាតថតពី ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។

លោកចេញមកបញ្ជាក់បែបនេះ បន្ទាប់ពីក្រុមចម្រៀងក្មេងខ្មែរ បានបង្ហាញពីការត្អូចត្អែរ របស់ខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គមថា ចង់ថតបទចម្រៀងនៅប្រាសាទបឹងមាលា ហើយត្រូវសុំច្រើនដំណាក់កាល។

បើតាមប្រធាននាយកដ្ឋានភាពយន្តរូបនេះ ការស្នើសុំលិខិតអនុញ្ញាតថត គឺត្រូវភ្ជាប់ពាក្យស្នើសុំ និងអត្ថបទនិពន្ធរឿង (ភាពយន្ត) និងអត្ថបទចម្រៀង (ចម្រៀងកាយវិការ)។ លោកបន្ថែមដែរថា ការផ្តល់លិខិតអនុញ្ញាតថតនេះ គឺមានរយៈ ចន្លោះពេល ទៅតាមប្រភេទនៃការស្នើសុំ ដោយសម្រាប់ភាពយន្ត នឹងផ្តល់ជូនរយ:ពេល ១៥ថ្ងៃ (នៃថ្ងៃធ្វើការ) និងរយ:ពេល ៥ថ្ងៃ សម្រាប់ចម្រៀងកាយវិការ។
លោក ប៉ុក បូរ៉ាក់ បញ្ជាក់ទៀតថា ពេលទទួលបានលិខិតអនុញ្ញាតថតហើយ ផលិតករ ត្រូវយកលិខិតអនុញ្ញាតថតនេះ ជូនទៅអាជ្ញាធរអប្សរា ប្រសិនបើករណីថតនៅតំបន់ប្រាសាទអង្គរ ដោយត្រូវបញ្ជាក់ពីទីកន្លែងដែលត្រូវថត ពេលវេលាថត និងសមាសភាពក្រុមការងារ ដើម្បីអាជ្ញាធរជួយសម្រួលសម្រួល។ លោកថា “ការរៀបរាប់ខាងលើនេះ ខ្ញុំមិនសំដៅដល់ ការថត Vlog ឬការថតឯកជនផ្សេងនោះទេ”៕
អត្ថបទ៖ សុធាវី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


