ព័ត៌មានជាតិ
សម្ដេចតេជោ ដាក់បទបញ្ជាទៅអាជ្ញាធរទប់ស្កាត់ កុំឲ្យមានការឆ្លងជំងឺកូវីដ១៩ តាមព្រំដែន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជាអនុវត្តន៍ឱ្យម៉ឺងម៉ាត់ទប់ស្កាត់កុំឱ្យមានការនាំចូលជំងឺកូវីដ១៩ ពីវៀតណាម និងថៃ ទៅក្នុងសហគមន៍។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជានៅតែត្រៀមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩តាមព្រំដែន ប្រទេសថៃ និងវៀតណាម កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩ នាំចូលមកក្នុងប្រទេស។
បើតាមសម្តេចនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបាន ខិតខំទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ១៩ ពីប្រទេសថៃមកកម្ពុជាដោយបានរឹតបន្តឹង ការធ្វើចរាចរមនុស្សចូលមកក្នុងប្រទេស។
សម្តេចបន្តថាថា បច្ចុប្បន្ននៅភាគខាងលិចប្រទេសថៃ ការឆ្លងនៅមានសភាពធ្ងន់ធ្ងដែលតម្រូវឲ្យកម្ពុជាត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែម ទៀត ដែលរហូតមកដល់ពេលនេះ មានជាង ៨ ពាន់នាក់ ហើយនឹងមកបន្តទៀត ដោយសារតែមិនទាន់មានភាពធូរស្រាននៅផ្នែកខ្លះនៅក្នុងប្រទេសថៃ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចបោះបង់ចោល នូវការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃបានទេ ទិសខាងលិចនៃកម្ពុជាដែលជាប់ប្រទេសថៃ ត្រូវបានរៀបចំបានល្អ ដោយសារការខិតខំរបស់អាជ្ញាធរខេត្តដែលនៅតាមព្រំដែន។
សម្តេចតេជោ បញ្ជាក់ថា ការព្រួយបារម្ភធំរបស់កម្ពុជា គឺការផ្ទុះឡើងនូវការឆ្លងសហគមក្នុងប្រទេសវៀតណាម ដែលចាប់ផ្តើមពីភាគខាងជើង ភាគកណ្តាល ហើយដល់ភាគខាងត្បូងដែលមេរោគនោះ មានការក្លែងភេទផងដែរ។
សម្តេចបញ្ជាក់ថា នេះជាកង្វល់ដ៏ធំ ដែលសម្តេចប្រកាសឲ្យបណ្តាខេត្ត ដែលនៅជាប់ព្រំដែនកម្ពុជាវៀតណាមទាំងអស់ ចាប់ពីខេត្តកំពតរហូត ទៅដល់ខេត្តរតនៈគិរី ចាត់វិធានការបន្ទាន់ទប់ស្កាត់កុំឲ្យមានការឆ្លងទៅឆ្លងមករបស់ប្រជាជន ទាំងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


