ព័ត៌មានជាតិ
មកដឹងផលចំណេញដែលអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធគួរចុះបញ្ជី
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៩ ថា ម្ចាស់សហគ្រាសមីក្រូធុនតូច និងមធ្យម ស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះដោយស្ម័គ្រចិត្តនៅក្នុងអន្តរកាលនេះ នឹងទទួលបានអត្ថបទយោជន៍នៃការលើកលែងពិន័យនានា ក៏ដូចជាបំណុលពន្ធ ជាពិសេសរាជរដ្ឋាភិបាល នឹងផ្តល់ការលើកទឹកចិត្តលើពន្ធដារផងដែរ។

សម្តេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចុះបញ្ជី ដើម្បីទទួលផលចំណេញតាមរយៈគោលការណ៍ ៩ចំណុច ដូចខាងក្រោម៖
ទី១ ផ្តល់ការលើកលែងផាកពិន័យ និងបំណុលពន្ធទាំងអស់ ក្នុងឆ្នាំ ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ដើម្បីបើកច្រកឱ្យចូលក្នុងប្រព័ន្ធ ដោយមិនមានការព្រួយបារម្ភ។ ទី២ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅឆ្នាំ ២០២៣-២០២៨ ដោយលើកលែងកម្រៃចុះបញ្ជីសេវាពន្ធដារ និងសេវាធ្វើបច្ចុប្បន្នភាព ជាដើម។ ទី៣ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសមីក្រូធុនតូច តាមរយៈការលើកលែងទោសទណ្ឌ និងពិន័យបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមាសម្រាប់ពីរឆ្នាំក្រោយពីចុះបញ្ជី។ ទី៤ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៤-២០២៥ ដោយលើកលែងការពិន័យទោស និងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាពកន្លងមកមុនពេលចុះបញ្ជី។ ទី៥ លើកលែងការបង់ពន្ធប៉ាតង់ រយៈពេល ២ឆ្នាំ បន្ទាប់ពីការចុះបញ្ជី។ ទី៦ កាត់បន្ថយថ្លៃសេវាសម្រាប់ការផ្តល់សេចក្តីជូនដំណឹងបើកសហគ្រាស និងការចុះបញ្ឆិកាសៀវភៅបញ្ជីប្រចំាគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែ សម្រាប់សហគ្រាសដែលមាននិយោជិតតិចជាង ៨នាក់។ ទី៧ ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួង នៅថ្នាក់ជាតិ ដើម្បីធានាការចុះអធិការកិច្ចរួមគ្នាក្នុងពេលតែមួយ និងមួយលើកក្នុងមួយឆ្នាំ។ ទី៨ រៀបចំការត្រួតពិនិត្យ និងអធិការកិច្ចរួមគ្នា ក្នុងពេលតែមួយ និងតែមួយលើកក្នុងមួយឆ្នាំនៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាស ដែលបាន ឬមិនទាន់បានចុះបញ្ជី ឬស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ។ ទី៩ រៀបចំបង្កើតបទដ្ឋានគតិយុត្តក្រមខណ្ឌ និងយន្តការដែលផ្តល់ស្ថានភាពស្របច្បាប់ ជាសហគ្រាសធុនមីក្រូ និងតូច ដោយភ្ជាប់ជាមួយអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល ៥ឆ្នាំ ជាដើម។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូច្នេះថា« បងប្អូនមិនត្រូវបានបង្ខិតបង្ខំទេ បងប្អូនត្រូវបានលើកទឹកចិត្តខ្ពស់ឱ្យចូលរួម នៅពេលដែលបងប្អូនចូលរួមដោយស្ម័គ្រចិត្ត បងប្អូននឹងទទួលបាននូវការលើកលែងពន្ធ លើកលែងការអនុគ្រោះនូវពិន័យផ្សេងៗពាក់ព័ន្ធនឹងការធ្វើអនុលោមភាព ក៏ដូចជាពន្ធលើកទឹកចិត្តផ្សេងៗ។ លើសពីនេះទៀត នឹងទទួលបានការបណ្តុះបណ្តាលនានា ទាក់ទិននឹងការអភិវឌ្ឍការគ្រប់គ្រងសហគ្រាស ជាដើម។
សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការចុះបញ្ជីនេះ នឹងផ្តល់លទ្ធភាពដល់ម្ចាស់សហគ្រាសទទួលបាននូវហិរញ្ញប្បទានពីធនាគារដែលមានអត្រាការប្រាក់សមរម្យផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


