Connect with us

ព័ត៌មានជាតិ

លោក គួច ចំរើន ៖ ព្រឹត្តិការណ៍ Nightmare Carnival នឹងជំរុញខេត្តព្រះសីហនុលើវិស័យ​ទេសចរណ៍ និងពាណិជ្ជកម្ម

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ព្រឹត្តិការណ៍ Nightmare Carnival នឹងចូលរួម​ចំណែកជំរុញការអភិវឌ្ឍក្រុងព្រះសីហនុ លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងលើកស្ទួយកេរ្តិ៍ឈ្មោះក្រុង ជាតំបន់ពោរពេញដោយភាពទាក់ទាញ និងសកម្មភាពរស់រវើកជួយបង្កើនចំនួនភ្ញៀវទេសចរណ៍ ពិសេសចូល​រួមពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ក៏ដូចជាទាក់ទាញដៃគូរវិនិយោគ មានសក្តានុពល និងជំរុញការអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងវិធីបុណ្យនេះ ជាវប្បធម៌របស់អឺរ៉ុប ពោលគឺប្រហាក់ប្រហែលគ្នា នឹងបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌរបស់កម្ពុជាដែរ គឺធ្វើបុណ្យដាក់ទានឱ្យខ្មោចអនាថា ហើយអ្វីដែលជាចំណុចសំខាន់នៃព្រឹត្តិការណ៍ Nightmare Carnival មិនមានរឿងអ្វីចម្លែកនោះទេ ស្របពេលស្ថានភាពពិភពលោក ក៏ដូចជាប្រទេសនីមួយៗ ជាក់ស្តែងដូចកម្ពុជា មានសុខសន្តិភាពពេញលេញ ផ្តល់ឱកាសឱ្យយើងរស់នៅ ធ្វើធុរកិច្ច ទេសចរណ៍ ឬកិច្ចការផ្សេងៗទៅតាម​បំណងប្រាថ្នាជាតិនីមួយៗ។ នេះជាការបន្ថែមរបស់លោក គួច ចំរើន។ លោក អភិបាលខេត្ត សង្ឃឹមថា អ្នកទេសចរមកពីអឺរ៉ុប នឹងមកស្នាក់នៅកម្ពុជា ដើម្បីចូលរួមសប្បាយក្នុងព្រឹត្តិការណ៍បុណ្យនេះកាន់តែច្រើន។

លោក គួច ចំរើន លើកឡើងបែបនេះ នៅក្នុងសន្និសិទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ NIGHTMARE CARNIVAL នៅបរិវេណ BAY OF LIGHTS ដែលរៀបចំធ្វើនៅទីស្នាក់ការកណ្តាលក្រុមហ៊ុនព្រីនស៍ រាជធានីភ្នំពេញ កាលរសៀលថ្ងៃទី ១០ តុលា។

បើតាមលោក គួរ ចំរើន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍនៅខេត្តព្រះសីហនុ ជាខេត្តមានឆ្មេរសមុទ្រ ក្នុងគោលដៅជំរុញតំបន់នេះ ក្លាយជាកន្លែងទេសចរណ៍ និងការដឹកជញ្ជូនយ៉ាងសំខាន់មានកំពង់ផែទឹកជ្រៅ ព្រលាន​យន្តហោះ ផ្លូវដែក ផ្លូវល្បឿនលឿន។ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស​គំរូពហុបំណង ដាក់ទិសដៅសម្រាប់ធ្វើការអភិវឌ្ឍ ផ្តល់ឱកាសឱ្យអ្នកពាណិជ្ជកម្ម សេដ្ឋកិច្ច អ្នកជំនួញទាំងឡាយ រួមនឹងអ្នកទេសចរណ៍ចាប់យកឱកាសវិនិយោគ និងអភិវឌ្ឍ ។

ទន្ទឹមនោះចាំបាច់ត្រូវមានព្រឹត្តការណ៍ផ្សេងៗជួយគាំទ្រគ្នាផងដែរ ជាការបង្ហាញផលិតផលទេសចរណ៍ថ្មី ផ្តល់ឱកាសកាន់តែទូលំ ទូលាយសម្រាប់អ្នកទេសចរ សង្ឃឹមថា ព្រឹត្តការណ៍ដែលរៀបចំដោយ Prince នឹងទទួលបានការគាំទ្រសាទរពីអ្នកទេសចរណ៍ ហើយអាជ្ញាធរមូលដ្ឋានត្រូវធ្វើការប្រមូលផ្តុំគិតគូរ ផ្តល់ការកាំ​ទ្រព្រឹត្តិការណ៍នេះ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណ ការធ្វើចរាចរណ៍ ការស្នាក់នៅហូប​ចុកប្រកបដោយភាពរីករាយ និងសូមអំពាវនាវអ្នកទេសចរណ៍អ៉ឺរ៉ុបចូលរួមក្នុងព្រឹត្តការណ៍នេះ​ដោយភាព​រីករាយនាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម