ព័ត៌មានជាតិ
សមាជិក សមាជិការដ្ឋសភា នីតិកាលទី ៧ ចូលរួមចុះឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤
សមាជិក សមាជិការដ្ឋសភា នីតិកាលទី ៧ ដែលជាតំណាងរាស្ត្រក្នុងតំណែង នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ នេះ បានចាប់ផ្ដើមអញ្ជើញចូលរួមចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ នាវិមានរដ្ឋសភា។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានទទួលសមត្ថកិច្ចពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការចុះឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ មានការិយាល័យចុះឈ្មោះបោះឆ្នោតមួយ ត្រូវបានបង្កើតឡើងនៅវិមានរដ្ឋសភា។

ការិយាល័យចុះឈ្មោះបោះឆ្នោតនេះ បានរៀបចំទទួលការចុះឈ្មោះតំណាងរាស្ត្រក្នុងតំណែង រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃពុធ ទី ១៨ ខែតុលា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃចន្ទ ទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ពេលព្រឹក ចាប់ពីម៉ោង ៧ និង ០០ នាទី ដល់ម៉ោង ១១ និង ៣០ នាទី និងពេលរសៀលចាប់ពីម៉ោង ១៤ និង ០០ នាទី ដល់ម៉ោង ១៧ និង ៣០ នាទី លើកលែងតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។

តំណាងរាស្ត្រក្នុងតំណែង ដែលអញ្ជើញមកចុះឈ្មោះបោះឆ្នោត ត្រូវភ្ជាប់មកជាមួយនូវ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(អ.ខ) ឬ ប័ណ្ណអភ័យឯកសិទ្ធិតំណាងរាស្ត្រ (អាណត្តិទី ៧)។

សូមជម្រាបថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដែលអ្នកបោះឆ្នោត និងអង្គបោះឆ្នោតគឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅក្នុងក្របខ័ណ្ឌភូមិភាគនីមួយៗ។ តំណាងរាស្ត្រក្នុងតំណែងម្នាក់ៗ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងម្នាក់ៗ មានសិទ្ធិចុះឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យបោះឆ្នោតតែមួយ នាទីប្រជុំជនរាជធានី ខេត្ត តែមួយគត់ ចំណុះភូមិភាគពាក់ព័ន្ធ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


