ព័ត៌មានជាតិ
ក្រុមព្រះសុរិយា នឹងរៀបចំកម្មវិធី១ម៉ឺនអាល័យលើកទី៧ នៅដើមខែក្រោយ ដើម្បីរំលឹកខួបទទួលឯករាជ្យ៧០ឆ្នាំ
ក្រុមព្រះសុរិយា នឹងរៀបចំកម្មវិធី ១ម៉ឺនអាល័យលើកទី៧ រយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរដល់ខួបលើកទី៧០ នៃទិវាឯករាជ្យជាតិ និងអបអរខួប៧០ព្រះវស្សា នៃទិវារំលឹកថ្ងៃព្រះរាជសម្ភព ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធី១ម៉ឺនអាល័យលើកទី៧នេះ ធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមិនគិតថ្លៃ និងមានការបញ្ចាំងភាពយន្ត ការប្រគំតន្រ្តី តាំងពិព័រណ៍ព្រះរាជសកម្មភាព និងផ្សារសិប្បកម្មផលិតផលខ្មែរផងដែរ។ កម្មវិធីនេះនឹងចាប់ផ្តើមពីម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង ១៦៖៣០នាទីរសៀលទាំង៤ថ្ងៃ។

ក្រៅពីគោលបំណងទាំង២ខាងលើ កម្មវិធីនេះ ក៏ចង់បណ្តុះស្មារតីរបស់យុវជនសម័យថ្មី ឱ្យចេះស្រឡាញ់ គោរព ដឹងគុណចំពោះបុព្វបុរសខ្មែរ និងព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ មិនតែប៉ុណ្ណោះ ថែមទាំងចង់ផ្សព្វផ្សាយភាពយន្តខ្មែរ ដែលសល់ពីរបបខ្មែរក្រហម ឱ្យមហាជន និងយុវជនបានទស្សនា សិក្សាស្វែងយល់ពីបទពិសោធជីវភាព ការរស់នៅ សេដ្ឋកិច្ច វប្បធម៌ សិល្បៈ សីលធម៌ របស់ប្រជារាស្ត្រតាមរយៈភាពយន្ត។

សម្រាប់កម្មវិធីមួយនេះ នឹងមានបង្ហាញពីការបញ្ចាំងភាពយន្តខ្មែរដែលសល់ពីសង្រ្គាម ចម្រៀងច្រៀងសរសើ និងថ្វាយព្រះរាជល័យ ពីសង្គមរាស្ត្រនិយម និងចម្រៀងតែងនិពន្ធថ្មី ចម្រៀងថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការបញ្ចាំងភាពយន្តឯកសារក្នុងការទាមទារឯករាជ្យ។ ក៏មានដែរ ការតាំងពិព័រណ៍ស្តីពីព្រះរាជបេសកម្មក្នុងការទាមទារ ឯករាជ្យជាតិ ការតាំងពិព័រណ៍ស្តីពី ព្រះរាជបេសកកម្ម ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា ផ្សារសិប្បកម្មផលិតផលខ្មែរ មកពីខេត្តសៀមរាប និងរាជធានីភ្នំពេញ ព្រមទាំងមានមហោស្រពចាប៉ីដងវែង និងមហោស្រពអាហារបួសផងដែរ។

សូមជម្រាបថា កម្មវិធី១ម៉ឺនអាល័យ ត្រូវបានរៀបចំ ៦លើកមកហើយ នៅឆ្នាំ២០២៣នេះ គឺជាលើកទី៧ របស់កម្មវិធី១ម៉ឺនអាល័យ។ កម្មវិធី១ម៉ឺនអាល័យលើកទី១ ត្រូវបានចាប់ផ្តើមរៀបចំតាំងពីឆ្នាំ២០១៦មកម្ល៉េះ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន