ព័ត៌មានជាតិ
ក្រុមព្រះសុរិយា នឹងរៀបចំការបញ្ចាំងភាពយន្ត ៤រឿងរបស់ព្រះនរោត្តម សីហនុ ដើម្បីតបស្នងព្រះគុណ ដែលទ្រង់លះបង់ដើម្បីជាតិ
ក្រុមព្រះសុរិយា នឹងរៀបចំកម្មវិធី “មួយម៉ឺនអាល័យលើកទី៦” ក្រោមប្រធានបទ ថ្វាយព្រះរាជអាល័យ និងរំលឹកខួប១០០ព្រះវស្សារបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រមទាំងមានចាក់បញ្ចាំងខ្សែភាពយន្តដែលជាស្នាព្រះហស្ថដ៏អស្ចារ្យ៤រឿងរបស់ទ្រង់ផងដែរ។

កម្មវិធី “មួយម៉ឺនអាល័យលើកទី៦” នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺនៅថ្ងៃពុធ ទី០២ ដល់ថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង៨យប់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

កម្មវិធីនេះប្រារព្ធឡើង ដើម្បីតបស្នងព្រះគុណរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់គ្រប់បែបយ៉ាង និងទាមទារស្វែងរកយុត្តិធម៌គ្រប់វិស័យ ដើម្បីទទួលបានឯករាជ្យជូនប្រជាជនទាំងមូល។ ក្នុងនោះ វិស័យខែ្សភាពយន្តខ្មែរ ត្រូវបានគេចាត់ទុកថាជា “សិល្បៈទី៧នៃកម្ពុជា” ដែលមានព្រះអង្គជាចលករដ៏សំខាន់បំផុត ដែលធ្វើឲ្យវិស័យភាពយន្តខ្មែរមានគុណភាព និងមានភាពល្បីល្បាញ ទូទាំងប្រទេស និងនៅលើឆាកអន្តរជាតិ។

ក្រុមព្រះសុរិយា បានរៀបចំគ្រោងនឹងបញ្ចាំងខ្សែភាពយន្តរបស់ព្រះអង្គចំនួន៤រឿង គឺ រឿងព្រៃប្រសិទ្ធិ៍ ផលិតនៅឆ្នាំ១៩៦៧ រឿងឆាយាលើអង្គរ ផលិតនៅឆ្នាំ១៩៦៨ រឿសន្ធិប្រកាស ផលិតនៅឆ្នាំ១៩៦៩ និងរឿងផ្កាកុលាបនៃភ្នំបូកគោ ផលិតនៅឆ្នាំ១៩៦៩។ មិនត្រឹមតែបញ្ចាំងភាពយន្តប៉ុណ្ណោះទេ ក៏មានការប្រគំតន្រ្តី “រាជសង្គមនិយមខ្មែរ” ដែលប្លែក និងអស្ចារ្យ ដើម្បីរំលឹកឡើងវិញនូវបទចម្រៀងក្នុងសម័យសង្គមរាស្រ្តនិយម ដែលត្រូវបានបាត់បង់ដោយសាររបបខ្មែរក្រហមទៀតផង។

សូមបញ្ជាក់ថា កម្មវិធីមួយនេះ ក៏ត្រូវបានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រទានព្រះរាជទ្រព្យ ចំនួន $១,០០០។ រីឯ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានឧបត្ថម្ភថវិកា ចំនួន១០លានរៀល ជូនដល់កម្មវិធីផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


