ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ រោងចក្ររងគ្រោះដោយជំនន់ទឹកភ្លៀងដំណើរការធម្មតាឡើងវិញ ក្រោយទឹកស្រក
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២១ តុលានេះថា រោងចក្រ សហគ្រាស ១៧ រងគ្រោះដោយជំនន់ទឹកភ្លៀង ប៉ះពាល់កម្មករនិយោជិតជិត ៨ ពាន់នាក់ ភាគច្រើនបានដំណើរការឡើងវិញហើយក្រោយពីទឹកស្រក នៅសល់រោងចក្រមួយចំនួនតូចប៉ុណ្ណោះបន្តផ្អាកដំណើរការ។

លោកបានបន្តថា គិតត្រឹមល្ងាចថ្ងៃទី ២០ តុលា មានរោងចក្រចំនួន ១៣ ក្នុងចំណោមរោងចក្រ ១៧ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង បានបើកដំណើរការធម្មតាឡើងវិញ បន្ទាប់ពីទឹកស្រកអស់។

ក្នុងនោះរោងចក្រនៅរាជធានីភ្នំពេញចំនួន ៤ នៅស្រុកគងពិសីខេត្តកំពង់ស្ពឺចំនួន ៨ និង ១ រោងចក្រ នៅស្រុកបាទីខេត្តតាកែវ។ ចំណែក ៤ រោងចក្រទៀត នៅមិនទាន់ដំណើរការនៅឡើយទេ តែនឹងបើកធម្មតាឡើងវិញនាពេលឆាប់ៗនេះដូចជារោងចក្រចំនួន ២ មានកម្មករនិយោជិតសរុប ១៧០៥ នាក់ ស្រី ១២៣០ នាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្ថិតក្នុងការព្យួរកិច្ចសន្យា និងរងគ្រោះដោយជំនន់ទឹកភ្លៀងទឹកបានស្រកអស់ហើយ គ្រោងនឹងបើកដំណើរការវិញនៅថ្ងៃទី ១១ និងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោយបញ្ចប់ព្យួរកិច្ចសន្យាការងារ។ រីឯរោងចក្រចំនួន ២ ទៀត នៅស្រុកបាទី ខេត្តតាកែវ នឹងបើកនៅថ្ងៃទី ២៣ តុលា ដើមសប្ដាហ៍ក្រោយនេះ។

លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងថ្មីៗនេះបានបណ្តាលឲ្យរោងចក្រសហគ្រាសចំនួន ១៧ ទឹកលិច មានកម្មករនិយោជិតសរុប ៧៧២០ នាក់ ស្រី ៥០០៦ នាក់ ក្នុងនោះរាជធានីភ្នំពេញមាន ៤ រោងចក្រ ខេត្តកំពង់ស្ពឺមាន ១០ រោងចក្រ និងខេត្តតាកែវមាន ៣ រោងចក្រ។

នាយកដ្ឋានអធិការកិច្ចការងារ នឹងបន្តសហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ ដើម្បីបន្តតាមដានស្ថានភាពទឹកជំនន់ និងចាត់វិធានការណែនាំបង្ការមុនការបើកដំណើរការសហគ្រាស គ្រឹះស្ថានឡើងវិញ ស្របតាមវិធានការសុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករនិយោជិត ករណីមានគ្រោះជំនន់ទឹកភ្លៀង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


