ព័ត៌មានជាតិ
វិស័យស្រាវជ្រាវដើរតួសំខាន់ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាសង្គម និងសេដ្ឋកិច្ចឌីជីថល
លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា មានប្រសាសន៍នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ នេះថា វិស័យស្រាវជ្រាវបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាសង្គមសេដ្ឋកិច្ចឌីជីថល។
លោកបណ្ឌិត ផុន ណារិន លើកឡើងនៅក្នុងពិធីសិក្ខាសាលាស្រាវជ្រាវ និងប្រគល់រង្វាន់ជូនជ័យលាភីបណ្ឌិតឆ្នើម នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដានៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣។

បើតាមលោកបណ្ឌិត វិទ្យាស្ថានកំពុងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វប្បធម៌ស្រាវជ្រាវ និងលើកទឹកចិត្តធនធាន មនុស្សដែលមានស្នាដៃស្រាវជ្រាវល្អៗ ដើម្បីគាំទ្រដល់ចក្ខុវិស័យ បេសកកម្មរបស់វិទ្យាស្ថាន ក៏ដូចជារួមចំណែកគាំទ្រគោលនយោបាយលើកកម្ពស់ការស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ (ដំណាក់កាលទី១) រាជរដ្ឋាភិបាល។
វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដាផ្តល់សេវាអប់រំ និងបណ្តុះ បណ្តាលធំៗចំនួន៣រួមាន៖ ទី១ សេវាអប់រំកម្រិតឧត្តម សរុបមានចំនួន ២៥ជំនាញ ក្នុងនោះរួមមានបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។ ទី២សេវាបណ្តុះ បណ្តាលសម្រាប់កម្មករនិយោជិតរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបុត្រសម្ព័ន្ធ ទី៣ គឺសេវាបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ រួមមានភាពជាអ្នកដឹកនាំ សហគ្រិនភាព ការគ្រប់គ្រង ជំនាញទន់ និងជំនាញបច្ចេកវិទ្យា កុំព្យូទ័រ សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាដៃគូសហការរបស់វិទ្យាស្ថាន។

វិទ្យាស្ថានកំពុងបណ្តុះបណ្តាល និស្សិតចំនួន ៥ ២៥៧ នាក់ ក្នុងនោះនិស្សិតជាស្ត្រីមានចំនួន៧៨% និងយោងតាមការសិក្សាពី ស្ថានភាពនិស្សិតដែលបានបញ្ចប់ការសិក្សាចំនួន៣ជំនាន់ មាននិស្សិត៩៥.៤០% ទទួល បានការងារធ្វើ។
លោកបណ្ឌិតបន្តថា សម្រាប់ការស្រាវជ្រាវ មកដល់ពេលបច្ចុប្បន្ន វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានលើកកម្ពស់ និងគាំទ្រការស្រាវជ្រាវយ៉ាងសកម្ម តាមរយៈការលើកទឹកចិត្តឲ្យនិស្សិតធ្វើការសរសេរសារណា និងការសរសេររបាយការណ៍ស្រាវជ្រាវ ហើយវិទ្យាស្ថានក៏បានលើកទឹកចិត្តថ្នាក់គ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអតីតនិស្សិត ឲ្យចូលរួមសរសេរអត្ថបទស្រាវជ្រាវ ដើម្បីបោះពុម្ពក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រផងដែរ។

លោកបណ្ឌិត ផុន ណារិន បន្តថា ជាលក្ខណៈតំបន់ បុគ្គលិកអប់រំពេញម៉ោងរបស់វិទ្យាស្ថាន ចំនួន៣រូប បានចូលរួមបោះពុម្ព អត្ថបទស្រាវជ្រាវនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ អន្តរជាតិ។ នៅកម្រិតជាតិ វិទ្យាស្ថានបាន បោះពុម្ពទស្សនាវដ្តីវិទ្យាសាស្ត្រចំនួន៣ (AIB Research Series Volume 1, 2 & 3) ដែល ទស្សនាវដ្ដីវិទ្យាសាស្ត្រទាំង៣នេះ មានការចងក្រងអត្ថបទស្រាវជ្រាវ ចំនួន២៧អត្ថបទ របស់គណៈគ្រប់គ្រង បុគ្គលិកអប់រំពេញម៉ោង និងវេលាការ ហើយនិងអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាផងដែរ។
សម្រាប់កម្រិតវិទ្យាស្ថាន មាននិស្សិតថ្នាក់បរិញ្ញាបត្រ ចំនួន ៤ជំនាន់ សរុប៥៥នាក់ បានជ្រើសរើសយកការសរសេរសារណាដើម្បីបញ្ចប់ការសិក្សា និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១ បាន និងកំពុងសរសេររបាយការណ៍ស្រាវជ្រាវ ដើម្បីបំពេញលក្ខខណ្ឌប្រឡងបញ្ចប់ការសិក្សាផងដែរ។

ទន្ទឹមនឹងនេះ បុគ្គលិកអប់រំពេញម៉ោងរបស់វិទ្យាស្ថានបានចូលរួមធ្វើបទបង្ហាញ ក្នុងសិក្ខាសាលាជាលក្ខណៈអន្តរជាតិ និង ជាតិផងដែរ ហើយវិទ្យាស្ថានក៏បានបញ្ជូនបុគ្គលិកអប់រំ ចូលរួមធ្វើបទបង្ហាញក្នុងវេទិកាស្រាវជ្រាវដែលបានរៀបចំដោយនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួង អប់រំ យុវជន និងកីឡាចំនួន២លើករួចមកហើយដែរ។
សម្រាប់ការស្រាវជ្រាវ មកដល់ពេលបច្ចុប្បន្ន វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដាបានលើកកម្ពស់ និងគាំទ្រការស្រាវជ្រាវយ៉ាងសកម្មតាមរយៈការលើកទឹកចិត្តឲ្យនិស្សិតធ្វើការសរសេរសារណា និងការសរសេររបាយការណ៍ស្រាវជ្រាវ ហើយវិទ្យាស្ថានក៏បាន លើកទឹកចិត្តថ្នាក់គ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអតីតនិស្សិត ឲ្យចូលរួម សរសេរអត្ថបទស្រាវជ្រាវដើម្បីបោះពុម្ពក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រផងដែរ។

បើតាមលោក ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ការសិក្សាស្រាវជ្រាវគឺជាការសិក្សាសំខាន់បំផុតដោយនិស្សិតត្រូវចុះអនុវត្តផ្ទាល់ដើម្បីយល់ដឹងពីអត្ថប្រយោជន៍ និងឱ្យសារធារណជនបានដឹងកាន់តែច្បាស់។
ជាមួយគ្នានោះផងដែរ វិទ្យាស្ថានពាណិ្ជសាស្ត្រ អេស៊ីលីដាបានជ្រើសបណ្តិតចំនួន៤រូប សុទ្ធសឹងតែបណ្តិតសម័យថ្មី ដែលទើបតែបញ្ចប់ការសិក្សាស្រាវមកពីបរទេសដែលការសិក្សារបស់ពួកគាត់ត្រូវទៅនឹងបរបទបច្ចុប្បន្ន៕

អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


