ព័ត៌មានជាតិ
រដ្ឋាភិបាល ដំឡើងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា
រាជរដ្ឋាភិបាល បានសម្រេចដំឡើងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា តាមរយៈអនុក្រឹត្យលេខ ២៧ អនក្រ.បក ដែលទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បានធ្វើការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររង ៧ ជំនាញបរិញ្ញាបត្រ ១៥ ជំនាញ និងបរិញ្ញាបត្រជាន់ ៣ ជំនាញ។

ក្នុងនោះបរិញ្ញាបត្ររងមាន ៧ ជំនាញរួមមាន ១.ជំនាញហិរញ្ញវត្ថុ និងធនាគារ ២.ជំនាញគណនេយ្យ ៣.ជំនាញធានារ៉ាប់រង ៤.ជំនាញចលនូបត្ថម្ភ ៥.ជំនាញគ្រប់គ្រងអាហរ័ណ-នីហរ័ណ និង ៦.ជំនាញទីផ្សារ និង ៧.ជំនាញភាសាអង់គ្លេស។

ចំណែកថ្នាក់បរិញ្ញាបត្រ មាន ១៥ ជំនាញរួមមាន ១.ជំនាញហិរញ្ញវត្ថុ និងធនាគារ ២. ជំនាញគណនេយ្យ ៣.ជំនាញគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង ៤.ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្ម ៥.ជំនាញនីតិសាស្ត្រ ៦.ជំនាញគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ ៧. ជំនាញពាណិជ្ជកម្មអន្តរជាតិ ៨.ជំនាញទីផ្សារ ៩.ជំនាញគ្រប់គ្រងធុរកិច្ច និងសហគ្រាស ១០.ជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច ១១. ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ ១២.ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ ១៣.ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច ១៤.ជំនាញការបង្រៀនភាសាអង់គ្លេស និង ១៥.ជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ។

រីឯបរិញ្ញាបត្រជាន់ខ្ពស់មាន ៣ ជំនាញ រួមមាន ១.ជំនាញហិរញ្ញវត្ថុ និងធនាគារ ២.ជំនាញហិរញ្ញវត្ថុនិង ៣.ជំនាញគ្រប់គ្រង។ ដូចនេះសូមសិស្ស-និស្សិត ដាក់ពាក្យឥឡូវនេះ ដើម្បីទទួលបានការសិក្សាជំនាញទាំងនេះ ឈានឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីព។ តាមរយៈបទពិសោធជាង ៣០ ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាមួយនឹងបទពិសោធន៍ នៃការធ្វើធុរកិច្ចប្រកបដោយគុណភាពឈានមុខក្នុងយុគសម័យឌីជីថល របស់ធនាគារ អេស៊ីលីដា នឹងត្រូវចែករំលែកទៅក្នុងថ្នាលបណ្ដុះបណ្ដាលសម្រាប់សិស្ស និស្សិត ធុរកិច្ចជន ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបណ្ដាញទំនាក់ទំនងអាជីវកម្មសម្របតាមតម្រូវការទីផ្សារការងារ និងធុរកិច្ច ដើម្បីលើកកម្ពស់ទស្សនវិស័យ អាជីពការងាររបស់សិស្ស និស្សិត និងមានសក្ដានុពលការងារខ្ពស់បន្ទាប់ពីបញ្ចប់ការសិក្សា ព្រមទាំងភាពជាសហគ្រិនរបស់លោក-អ្នក៕






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


