Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន​ ៖ ករណី​លោក កឹម សុខា មិនមែនជា​ករណី​អាទិភាព ដែល​ត្រូវ​លើក​យកមក​ដោស្រាយ​មុនគេ

បានផុស

នៅ

លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃទី​០៦ ខែកុម្ភៈ នេះ​ថា ការស្នើសុំ​បន្ត​សវនាការ គឺជា​សិទ្ធិ​របស់​អ្នកស្នើ ប៉ុន្តែ​ការសម្រេច​ស្ថិតនៅលើ​តុលាការ ម្យ៉ាងទៀត​ពេលនេះ តុលាការ​កំពុងតែ​មមា​ញឹក​ដោះស្រាយ​សំណុំរឿង​កកស្ទះ ដូច្នេះ​សំណុំរឿង​លោក កឹម សុខា ប្រហែល​មិនមែនជា​ករណី​អាទិភាព ដែល​ត្រូវ​យកមក​ដោះ​មុនគេ​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ា​លីន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ការស្នើសុំ​ជា​សិទ្ធិ​របស់គាត់ ប៉ុន្តែ​ការសម្រេច​ជា​សិទ្ធិ​របស់​តុលាការ គ្មាន​អ្នកណា​អាច​បង្គាប់បញ្ជា ឬ​សម្រេច​ជំនួស​តុលាការ​បានទេ ប៉ុន្តែ​បើ​តាម​សង្កេតមើល ពេលនេះ​តុលាការ​កំពុងតែ​ជាប់​មមាញឹក​នៅក្នុង​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ហើយ​អាទិភាព​នៃ​យុទ្ធនាការ​នេះ ផ្ដោត​សំខាន់​ទៅលើ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​មាន​មនុស្ស​ជាប់ឃុំ ដើម្បី​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ ដូច្នេះ​ករណី កឹម សុខា នេះ​ប្រហែលជា​មិនមែន​ជា​ករណី​អាទិភាព ដែល​ត្រូវ​យក​មក​ដោះ​មុនគេ​នោះ​ទេ ដោយសារ កឹម សុខា មិន​ជាប់​នៅក្នុង​ឃុំ​ទេ គាត់​នៅក្រៅ​ឃុំ និង​មាន​សេរីភាព ដើរហើរ ជួបជុំ ប្រាស្រ័យ​ទាក់ទង​គ្រប់ពេលវេលា​ទាំងអស់ ប៉ុន្តែ​ទោះជា​យ៉ាងណា ការសម្រេច​ស្ថិតនៅលើ​តុលាការ​ទាំងអស់ គ្មាន​អ្នកណា​អាច​បង្គាប់បញ្ជា ឬ​សម្រេច​ជំនួស​តុលាការ​បានទេ​”​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​ដាក់​លិខិត​ជាថ្មី (​លើក​ទី​៣) ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​របស់លោក គឹម សុខា ដែល​បាន​ផ្អាក​កាលពី​ចុងខែ​មីនា ឆ្នាំ​២០២០ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​ការស្នើសុំ​នេះ ដោយ​សំអាងថា ទី​១, ដោយសារ​ស្ថានភាព​ជំងឺ Covid-19 រាជរដ្ឋាភិបាល​គ្រប់គ្រង​បាន​ទាំងស្រុង​ហើយ តាមរយៈ​ក្រសួងសុខាភិបាល ទី​២, ដើម្បី​ជៀសវាង​ការបន្ត​ផ្អាក​ដំណើរការ​នីតិវិធី ជាពិសេស​ដើម្បី​ជៀសវាង​ការបន្ត​រំលោភបំពាន​លើ​សិទ្ធិ ក្នុង​ការទទួល​បានកា​រ​ជំនុំ​ជម្រះក្តី​ឆាប់រហ័ស និង​យុត្តិធម៌​របស់​លោក កឹម សុខា​។ ទី​៣, ដើម្បី​កុំ​ឲ្យ​ទុក​សំណុំរឿង​ចាស់​ចោល​យូរ​ពេក ពីព្រោះ​អង្គ​សវនាការ​បានធ្វើ​ការ​ដេញ​ដោល​យ៉ាងច្រើន​រួចហើយ​។

សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​របស់លោក កឹម សុខា ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​តាមរយៈ​លិខិត​ជូន ដំណឹង​មួយ​របស់លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ ២០២០ ដោយសារ​តែមាន​ការរីក​រាល ដាល នៃ​ជំងឺ​កូ​វីដ​១៩ ហើយនឹង​បន្ត​លុះត្រាតែ​មានការ​ជូនដំណឹង​ជាថ្មី​។

កាលពី​ថ្ងៃទី​០២ ខែ​កុម្ភៈ ​ឆ្នាំ​២៩២១ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​បដិសេធ​ការស្នើសុំ​បន្ត​សវនាការ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដោយ​សំអាងថា ពេលនេះ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 នៅមាន​សភាព​ទន់ៗ​ឡើយ ហើយ​ក្រុមប្រឹក្សា ជំនុំជម្រះ នឹង​ពិចារណា​បន្ត​សវនាការ​ឡើងវិញ​នៅពេល​សមស្រប​ខាងមុខ ទីតាំង​នេះ​បើ​យោងតាម​លិខិត​ដែល​ទើប​ទទួលបាន​នៅ​ព្រឹក​នេះ​។

លោក កឹម សុខា ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ យោង​តាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជា​ណា ចក្រ​កម្ពុជា​។ បទល្មើស​នេះ អាច​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ បើ​រកឃើញ​ការពិត​ដូច​ការចោទប្រកាន់​នោះ​មែន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម