Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​៣០​គ្រួសារ នៅ​ខណ្ឌទួលគោក

បានផុស

នៅ

ភ្នំពេញ ​៖ ក្រុមការងារ​អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក នៅ​ព្រឹក ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​សាលាសង្កាត់​ផ្សារ​ដេប៉ូ​ទី​២ បាន​រៀប​ចំ​ពិធី​សាកសួរ​សុខទុក្ខ និង​ចែក អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ជូន​ដល់​ចាស់ជរា​១០​គ្រួសារ ស្ត្រី​មេម៉ាយ​១០​គ្រួសារ ជនពិការ​៣​គ្រួសារ និង​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​១០​គ្រួសារ សរុប​ចំនួន​៣៣​គ្រួសារ រស់នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ដោយបាន​ការចូលរួម​ជា​កិត្តិយស​ពី​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិ​ន​ទៀង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាម​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិន​ទៀង បាន​ពាំ​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែបាន​គិតគូរ​យក​ចិត្ត​ទុកដាក់​ជាប់​ជានិច្ច​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ គ្រប់​ក្រុមគ្រួសារ និង​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ពោល​គឺ កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា ដោយ​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ។

លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិន​ទៀង ក៏បាន​អំពាវនាវ​ដល់​លោកតា​លោកយាយ បងប្អូន​ទាំងអស់ យកចិត្តទុកដាក់​ពី​សុខភាព ជាពិសេស​បន្ត​ការពារ និង​រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​បង្ការ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ទាំងអស់គ្នា ដោយ​ផ្តើមចេញពី​ខ្លួន​យើង។

គួរ​បញ្ជាក់​ថា ​អំណោយ​មនុស្សធម៌​ដែល​បាន​ចែក​ជូន​ក្នុង​១​គ្រួសារៗ​ទទួលបាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ និង​ថវិកា​ចំនួន​៤​ម៉ឺន​រៀល៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម