Connect with us

ព័ត៌មានជាតិ

ក្នុងចំណោមវ៉ាក់សាំង៣០ម៉ឺន​ដូស សម្រាប់ ១៥ម៉ឺននាក់ គឺអាចចាក់បានប្រហែល ១៤៩,៥០០នាក់

បានផុស

នៅ

ក្នុងចំណោមវ៉ាក់សាំង៦០ម៉ឺនដូស ដែលជាជំនួយរបស់សាធារណរដ្ឋចិននឹងបែងចែកជាពីរជូនក្រសួងការពារជាតិចំនួន​៣០ម៉ឺនដូសសម្រាប់ចាក់ជូនកងទ័ព និងប៉ូលីសនៅតាមព្រំដែន និងវ៉ាក់សាំង៣០ម៉ឺនដូសទៀតជូនដល់ក្រសួងសុខាភិបាល​សម្រាប់ចាក់មន្ត្រីសុខាភិបាល និងដល់ពលរដ្ឋជាអាទិភាព។ មនុស្សម្នាក់ត្រូវការចាក់វ៉ាក់សាំង២ដង ប៉ុន្តែក្រសួងសុខាភិបាលត្រៀមសម្រាប់ក្រុមអាទិភាពតែជាង ១៤៩,៥០០នាក់សិនទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱវណ្ណ ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២១នេះ ថាដោយសារមនុស្សម្នាក់ត្រូវចាក់វ៉ាក់សាំង២ដូស។ ប៉ុន្តែតាមរយៈបទពិសោធន៍ចាក់វ៉ាក់សាំងជំងឺនានារបស់កម្ពុជាកន្លងមក បានសន្និដ្ឋានថា ក្នុងចំណោមវ៉ាក់សាំង៣០ម៉ឺនដូស សម្រាប់ ១៥ម៉ឺននាក់ គឺអាចចាក់បានប្រហែល ១៤៩,៥០០នាក់ ទេ។

លោកស្រី ឱ វ៉ាន់ឌីន បានពន្យល់ថា ការចាក់វ៉ាក់សាំងបានតែមនុស្ស១៤៩,៥០០នាកនេះ ដោយសារគិតពីការខូចខាតពី១៥ ទៅ២០ភាគរយ ពេលដឹកជញ្ជួន និងពេលកំពុងចាក់ ដែលអាចមានការបែកខ្លះៗជាយថាហេតុ។

ក្រសួងសុខាភិបាល បានប្រកាសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ចាប់តាំងពីទេសរដ្ឋមន្ត្រី រហូតដល់អ្នកសារព័ត៌មានចាប់ពីថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២១នេះតទៅនៅតាមមន្ទីរពេទ្យចំនួន៤ក្នុងរាជធានីភ្នំពេញ។

លោក សាស្ត្រាចារ្យ  ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់នៅថ្ងៃនេះថា គណៈកម្មការ នឹងរៀបចំកម្មវិធីការចាក់វ៉ាក់សាំង Sinopharm បង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ។

ការចាក់វ៉ាក់សាំងនេះនឹងប្រពឹត្តទៅនៅ៤ទីតាំងគឺ៖

១. នៅមន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។

២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។

៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងទី៤. នៅមន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ថា អ្នកដែលមានសិទ្ធិអាទិភាពក្នុងការទទួលវ៉ាក់សាំងកូវីដ-១៩មុនគេមានជាង៤២ម៉ឺននាក់ ក្នុងនោះសុទ្ធសឹងជាអ្នកធ្វើការមានហានិភ័យខ្ពស់រាប់ចាប់ពី អ្នកប្រមូលសំរាម អនាម័យទីក្រុង អ្នកបើកបរ ព្រះសង្ឃ កីឡាករ កងទ័ព មន្ត្រីសុខាភិបាល មន្ត្រីអប់រំ មន្រ្តីរាជការស៊ីវិល មន្ត្រីតុលា មន្ត្រីពន្ធនាគារ រដ្ឋបាលព្រៃឈើ ជលផល មន្ត្រីអគ្គីសនី ក្រុមប្រឹក្សាខេត្តក្រុម រដ្ឋបាលជលផល​និងមន្រ្តីផ្សេងៗទៀតដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់៕

អត្ថបទ៖ សំអឿន

សូមចូលអានអត្ថបទទាក់ទង៖ ការ​ចាក់វ៉ាក់សាំងកូវីដ១៩ មា​ន៤​ទីតាំង​​នៅ​​ភ្នំពេញ

នាយករដ្ឋមន្ត្រីប្រកាសឱ្យ សមាជិករដ្ឋាភិបាល ទៅចាក់វ៉ាក់សាំងដើម្បីជាគំរូដល់ប្រជាពលរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម