ព័ត៌មានជាតិ
អាវុធហត្ថអរគុណសប្បុរសជនផ្តល់អំណោយសម្រាប់ជួយជនទីទាល់ក្រ និងចាស់ជរាទុរគតក្នុងថ្ងៃទិវានៃក្តីស្រលាញ់ខាងមុខ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងនូវអំណរអរគុណចំពោះសប្បុរសជនគឺលោក អាំង ខេងសុផារ៉ាត, លោក តន កុសល, លោកស្រី ហេង ស្រីពៅ និងលោក ស៊ីន វណ្ណឌី ដែលបានឧបត្ថម្ភនូវថវិកាចំនួន ៣លានរៀល និង៥០០ដុល្លារ អង្ករ ០១តោន, ទឹកស៊ីអ៊ីវ ៥០កេស, លារ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៨ កុម្ភៈ ឆ្នាំ២០២១ដើម្បីប្រើប្រាស់ជាប្រយោជន៍ ចែកជូនបន្ត ទៅដល់ជនទីទាល់ក្រ និងចាស់ជរាទុរគតដទៃទៀត ក្នុងថ្ងៃទិវានៃក្តីស្រលាញ់នាពេលខាងមុខនេះ។

នេះជាការលើកឡើងរបស់លោកឧត្ដមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង និង លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងពេលទទួលអំណោយរបស់សប្បុរសជននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីនាព្រឹកមិញនេះ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង និង លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាបានលះបង់ចែករំលែកធនធានផ្ទាល់ខ្លួនឲ្យទៅជាទានដើម្បីជួយសង្គ្រោះដល់អ្នកដទៃនាពេលនេះ៕
ដោយ ៖ វិមាន


-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល