Connect with us

ព័ត៌មានជាតិ

ក្រសួងតម្រូវឲ្យអ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធករណីសុំលុយពីកាស៊ីណូមួយ នៅខេត្តតាកែវ ផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺ

បានផុស

នៅ

ក្រសួងព័ត៌មាន បានតម្រូវឲ្យអ្នកសារព័ត៌មាន និងបុគ្គលដែលជាប់ពាក់ព័ន្ធករណីសុំលុយពីកាស៊ីណូ ថបដាយអឺម៉ិន ត្រូវមកធ្វើការផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ ជាកំហិត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន ស្ដីពី វិធានការចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណី ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ក្រសួងព័ត៌មាន បានឲ្យដឹងថា កន្លងមក ក្រសួងបានចេញលិខិតចុះថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ តម្រូវឲ្យក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ សហការផ្តល់របាយការណ៍ពាក់ព័ន្ធករណីក្រុមហ៊ុននេះ បានផ្ដល់លុយកាក់ និងជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន និងបានតម្រូវឲ្យបុគ្គល ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ រាយការណ៍មកក្រសួងព័ត៌មាន។

នៅក្នុងនោះក្រសួងព័ត៌មាន បានទទួលលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន លើ​ករណី​ដែលក្រុមហ៊ុននេះ បានចេញលិខិតធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់វិជ្ជាជីវៈសារព័ត៌មាន។ តាមរយៈលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសនេះ ក្រុមហ៊ុន បានសន្យាបន្តសហការជាមួយក្រសួងព័ត៌មាន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងកន្លងមក ព្រមទាំងគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន លើអ្នកសារព័ត៌មានដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងសណ្តាប់ធ្នាប់ស្ថាប័ន ព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងការឆ្លើយបំភ្លឺ និងសុំអភ័យទោស ក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានផ្តល់បញ្ជីឈ្មោះ បុគ្គលចំនួន ៨២៨រូប ដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានបញ្ជាក់ថា ជាអ្នកសារព័ត៌មាន ដែលបាន មកសុំលុយកាក់ពីក្រុមហ៊ុនជូនក្រសួងព័ត៌មាន។ ចំនួននេះប្រហាក់ប្រហែលទៅនឹងចំនួនអ្នកសារព័ត៌មាន ដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន ចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ​២០២៣ ថា “មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ៩០០ អង្គភាពមានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភជាហូរហែ”។

ក្រសួងព័ត៌មាន បានបញ្ជាក់ថា ចំនួនតួលេខដែលក្រុមហ៊ុន កាស៊ីណូ ថបដាយអឺម៉ិន បានចុះផ្សាយនេះ មិនមែនជាចំនួនអង្គភាពសារព័ត៌មានទេ តែជាចំនួនបុគ្គលដែលបានអះអាងខ្លួនថា ជាអ្នកសារព័ត៌មាន។ បច្ចុប្បន្ន បញ្ជីឈ្មោះបុគ្គលទាំង ៨២៨រូបនេះ បានតម្កល់ទុកនៅក្រសួងព័ត៌មាន ហើយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ កំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដ អំពីចំនួនអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជី និងមិនចុះបញ្ជីនៅក្រសួងព័ត៌មាន ដើម្បីមានវិធានការបន្ត តាមផ្លូវច្បាប់។

ករណីការចេញផ្សាយ និងការផ្តល់បញ្ជីឈ្មោះអ្នកសារព័ត៌មានរបស់ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន ក្រសួងព័ត៌មាន បានពិនិត្យជាក់ស្តែងឃើញថា គឺពិតជាមានអ្នកសារព័ត៌មាន ចូលទៅសុំលុយក្រុមហ៊ុននេះ ប្រាកដមែន។ ក្រោយការចេញលិខិតចុះថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ មានអ្នកសារព័ត៌មានចំនួន ៤៣រូប មកពីស្ថាប័នសារព័ត៌មានចំនួន ៣៤អង្គភាព បានចូលខ្លួនមកបំភ្លឺ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ថា ខ្លួនពិតជាបានទៅសុំលុយពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន ប្រាកដមែន។ ចំណែក អង្គភាពសារព័ត៌មានផ្សេងទៀត ក៏បានបញ្ជាក់ជូនក្រសួងព័ត៌មាន អំពីការមិនពាក់ព័ន្ធនឹងករណីនេះផងដែរ។

ដើម្បីបន្តវិធានការចំពោះបុគ្គល ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន និងដើម្បីការពារ ភាពស្អាតស្អំ ចំពោះអ្នកសារព័ត៌មាន ក្រសួងព័ត៌មាន តម្រូវឲ្យអ្នកសារព័ត៌មាន និងបុគ្គលដែលជាប់ពាក់ព័ន្ធករណីសុំលុយពីកាស៊ីណូ ថបដាយអឺម៉ិន ត្រូវមកធ្វើការផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺនៅអគ្គនាយកដ្ឋាន ព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន រៀងរាល់ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាន រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ ជាកំហិត។

ក្រសួងព័ត៌មាន ក៏បានក្រើនរំលឹកជាចុងក្រោយដល់អ្នកសារព័ត៌មានទាំងអស់ ដែលកំពុងបំពេញភារកិច្ច ជាអ្នកសារព័ត៌ មានត្រូវលើកកម្ពស់ការអនុវត្តច្បាប់ ស្តីពី របបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជៀសវាងការគិតពីប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តិកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ធ្វើឲ្យអាប់ឱនដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យា នុភាពរបស់ស្ថាប័នព័ត៌មាន និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន។ ករណីនៅតែមានការបំពានច្បាប់ ស្តីពី របប សារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

មន្ត្រីកម្ពុជាដែលអាមេរិកចោទថា រត់ពន្ធស្វាក្ដាមខុសច្បាប់ ត្រូវបានដោះលែង និងសម្រេចថាគ្មានទោស

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

រឿងកើតនៅមូស្គូ ក៏អាចកើតនៅអាមេរិក ដែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម