ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា បើកវេទិកាជាលើកទី ៣ ជាមួយពាណិជ្ជករកម្ពុជា និងជប៉ុន ដើម្បីស្វែងរកដៃគូវិនិយោគ
ធនាគារអេស៊ីលីដា ភីអិលស៊ី សហការជាមួយសមាគមជប៉ុនកម្ពុជា (JCA) បានរៀបចំវេទិកាជាលើកទី៣ ជាមួយពាណិជ្ជករកម្ពុជា និងជប៉ុន ដើម្បីស្វែងរកដៃគូវិនិយោគទៅវិញទៅមក។

ថ្លែងក្នុងវេទិកាជាលើកទី៣ ជាមួយពាណិជ្ជករកម្ពុជា និងជប៉ុន កាលពីព្រលប់ថ្ងៃទី២០ វិច្ឆិកាទីស្នាក់ការកណ្តាលធនាគារ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា នេះជាលើកទី៣ ហើយ ដែលធនាគារអេស៊ីលីដា សហការជាមួយសមាគមជប៉ុនកម្ពុជា ដែលមាន លោក តាកាហាស៊ី ជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជាប្រធាន បានរៀបចំវេទិកានេះឡើង ដែលលើកទី១ ធ្វើនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លើកទី២ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ និងលើកទី៣ ធ្វើនៅថ្ងៃទី២០ វិច្ឆិកា ដោយមានវិនិយោគិនមានសក្ដានុពលចូលរួមមកពីសមាគមជប៉ុនកម្ពុជាចំនួន ២៨ ក្រុមហ៊ុន និងខាងកម្ពុជា មានជាង៣០ សរុប៦០ ក្រុមហ៊ុន។

លោកបណ្ឌិត បានបន្តថា វេទិកានេះរៀបចំឡើងដើម្បីឱ្យវិនិយោគិនប្រទេសទាំងពីរបានជួបគ្នាស្វែងរកដៃគូវិនិយោគនៅក្នុងវិស័យប្រហាក់ប្រហែលគ្នាអាចផ្លាស់ប្តូរសហប្រតិបត្តិការគ្នា ឬទៅធ្វើទស្សនកិច្ចសិក្សា ឬការវិនិយោគរួមតាមដែលពួកគាត់ពិភាក្សាគ្នា។

លោកបណ្ឌិត បានឱ្យដឹងទៀតថា « ទិសដៅរបស់យើងគឺចង់ឱ្យវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនដោយមិនគិតប្រើធនាគារអេស៊ីលីដានោះទេប្រើធនាគារមួយណាក៏បានដែរធ្វើយ៉ាងណាឱ្យតែមានវិនិយោគិនមកធ្វើអាជីវកម្មនៅកម្ពុជា»។

លោកបណ្ឌិត បានបញ្ជាក់ថា ធនាគារអេស៊ីលីដា សូមស្វាគមន៍សមាគមមកពីបណ្តាប្រទេសផ្សេងៗទៀតដែលមានការចាប់អារម្មណ៍ ធនាគារនឹងជួយរៀបចំវេទិកាដើម្បីឱ្យវិនិយោគិនប្រទេសទាំងសងខាងបានជួបជុំគ្នាបង្ហាញឱកាសវិនិយោគ។

លោកបណ្ឌិត បានបន្ថែមថា វេទិកានេះទោះបីជាមានរយៈពេលខ្លីក៏ទទួលបានលទ្ធផលច្រើនគួរឱ្យកត់សម្គាល់ផងដែរ។ លោកបណ្ឌិត បានបន្តទៀតថា «យើងមានបំណងរៀបចំវេទិកានេះជារៀងរាល់ឆ្នាំជាមួយសមាគមជប៉ុនកម្ពុជា។ តាមអ្វីដែល លោក តាកាហាស៊ី បានលើកឡើងនៅជប៉ុនមាន ៣ លានក្រុមហ៊ុន ក្នុងនោះមាន ៩៩% ខាងក្រុមហ៊ុន SME។ អីចឹងបើគាត់នាំយកតែ ១% ក៏ច្រើនដែរ»៕





-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


