ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប កោតសរសើរអ្នកអនាម័យដែលបានសម្អាតបរិស្ថានតាមដងស្ទឹងក្រោយបុណ្យអុំទូក
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចុះជួបអ្នកអនាម័យជាង ១០០នាក់ មកពីអង្គភាពចំនួន៥ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ដែលបានចូលរួមថែរក្សាអនាម័យក្នុងក្រុងសៀមរាបបានយ៉ាងល្អ។

ក្នុងការចុះជួបជាមួយយុវជន និងអ្នកអនាម័យនោះ លោក ប្រាក់ សោភ័ណ បានមានប្រសាសន៏ថា សម្រាប់ការចោលសំរាមរបស់ពលរដ្ឋបច្ចុប្បន្ន មានសណ្ដាប់ធ្នាក់ក៏ពិតមែន ប៉ុន្តែ នៅក្នុងខេត្តសៀមរាប ក៏នៅមានពលរដ្ឋខ្លះនៅមិនទាន់ចូលរួមទុកដាក់សំរាមបានល្អនៅឡើយទេ។ ការងារនេះ ទាមទាឲ្យពលរដ្ឋដែលជាអ្នកអនាម័យ ត្រូវមានភារកិច្ចក្នុងការចូលរួមសម្អាតជាប្រចាំ ទើបជួយឲ្យទីក្រុងក្លាយជាទីក្រុងស្អាត មិនមានការចោល និងទុកសំរាមផ្ដេសផ្ដាស។

លោក ប្រាក់ សោភ័ណ បង្ហាញថា ជាក់ស្ដែងក្នុងឱកាសព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ការទុកដាក់សំរាមរបស់ពលរដ្ឋ គឺមានភាពល្អប្រសើរ ស្របជាមួយនឹងសកម្មភាពក្រុមការងារដែលជាអ្នកអនាម័យ ក៏បានចូលរួមយ៉ាងសកម្មក្នុងការចូលរួមថែរក្សា រៀបចំសណ្ដាប់ធ្នាប់ ការចោល ការទុកដាក់សំរាម និងប្រមូលសំរាម។ ទោះបីធុងសំរាមមិនបានគ្រប់គ្រាន់ក៏ពិតមែន តែពួកគាត់ក៏បានទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ងាយស្រួលដល់អ្នកអនាម័យងាយស្រួលសម្អាត និងប្រមូលផងដែរ។

អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា សម្រាប់ព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប នាឆ្នាំនេះ គឺទទួលបានវត្តមានភ្ញៀវទេសចរជាតិ-អន្តរជាតិ រហូតដល់ជាង ៣០ម៉ឺននាក់ ដែលចំនួននេះ គឺមានការកើនឡើងបើធៀបនឹងឆ្នាំ២០១៩។ ជាមួយគ្នានេះ វត្តមានភ្ញៀវទេសចរមានចំនួនច្រើនបែបនេះ ក៏ដោយសារតែទីក្រុងស្អាត ក្នុងនោះ ប្រជាពលរដ្ឋទាំងអស់ មានភាពសកម្ម សម្អាតបានល្អ ស្អាត។ ជាក់ស្ដែងកាលពីពេលកន្លងទៅ រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តជាច្រើនរយនាក់ ដើម្បីធ្វើការសម្អាតនៅក្នុងក្រុង ក៏ប៉ុន្តែ មិនបានស្អាតដូចអ្នកនាម័យធ្វើនោះទេ។

លោក ប្ក៏រាក់ សោភ័ណ្ឌ ក៏បានថ្លែងអំណរគុណ និងបានជំរុញលើកទឹកចិត្តដល់ពលរដ្ឋជាក្រុមអ្នអនាម័យទាំង ៥អង្គភាព រួមមាន មន្ទីរបរិស្ថានខេត្ត, ក្រុមហ៊ុន Gaea.plc, ក្រុមហ៊ុន Cintri, ក្រុមហ៊ុន Active Green និងគ្រឹះស្ថានអង្គរ សូមចូលរួមបន្តទៀតក្នុងការងារសម្អាតបរិស្ថាន ការប្រមូលសំរាមនៅក្នុងទីក្រុងឲ្យបានស្អាតបន្ថែមទៀត ហើយក៏សង្ឃឹមថា សោភណ្ឌភាពទីក្រុងនឹងកាន់តែស្រស់ស្អាត ដើម្បីជាការទាក់ទាញ់ដល់អ្នកទេសចរគ្រប់ជាតិសាសន៍ចូលមកកំសាន្តកាន់តែច្រើនឡើង៕
ដោយ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


