Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ​បាន​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​ត្រួតពិនិត្យ​ធនាគារ​ដល់​មន្ត្រី​និង​បុគ្គលិក​ជាង​៣០០នាក់

បានផុស

នៅ

​ភ្នំពេញ ​៖ ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​រហូតដល់​បច្ចុប្បន្ន​នេះ​មាន​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​សរុប​ចំនួន ៣០៣​រូប បាន​ចូលរួម​វគ្គ​សិក្សា​NBC-FSI Connect លើ​ជំនាញ​ផ្នែក​ត្រួតពិនិត្យ​ធនាគារ​ក្នុងនោះ​សិក្ខាកាម ១១៦​រូប​បានបញ្ចប់​ការសិក្សា​កម្រិត​បឋម​, ៤១​រូប​បានបញ្ចប់​កម្រិត​មធ្យម និង​៣៦​រូប​បានបញ្ចប់​កម្រិត​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិក្ខាកាម​កម្មវិធី​បណ្តុះបណ្តាល NBC-FSI Connect ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​កម្រិត​ខ្ពស់​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ លោក ជា ចាន់តូ បាន​បន្ថែមថា ​វគ្គ​សិក្សា NBC-FSI Connect នេះ​ជា​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​វិទ្យាស្ថាន​ស្ថិរភាព​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ (BIS) ក្នុង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ធ​ន​ធាន​មនុស្ស ផ្នែក​ត្រួតពិនិត្យ​ធនាគារ​។

លោក​បាន​បញ្ជាក់​ថា ​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើ​ឯកទេសកម្ម​ផ្នែក​ត្រួតពិនិត្យ​ធនាគារ ដើម្បី​ឆ្លើយតប​ទៅតាម​ការប្រែប្រួល​នៃ​និម្មាបនកម្ម​ហិរញ្ញវត្ថុ​និង​និយាម​អន្តរជាតិ និង​សម័យកាល​រីកចម្រើន​នៃ​ប្រព័ន្ធ​ធនាគារ​នាពេល​បច្ចុប្បន្ន​។

លោក​ទេសាភិបាល បាន​លើកឡើង​ថា​« ការរៀនសូត្រ​ទ្រឹស្តី​គឺជា​ត្រីវិស័យ​មួយ​សម្រាប់​ការអនុវត្ត​ការងារ​ជាក់ស្តែង ហើយ​ទ្រឹស្តី​និង​ការអនុវត្ត​ជាក់ស្តែង​ត្រូវ​ដើរ​ទន្ទឹមគ្នា ដើម្បី​អាច​សម្រេចបាន​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​»​។

លោក​ទេសាភិបាល ក៏​មានមតិ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ឱ្យ​បន្ត​ខិតខំ​រៀន​សូត្រ អភិវឌ្ឍ​ជំនាញ តាមរយៈ​ការ​ស្វ័យ​សិក្សា​ស្រាវជ្រាវ ដកស្រង់​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​រៀមច្បង ឬ​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល​ផ្សេងៗ ព្រមទាំង​ប្រើប្រាស់​ជំនាញ​នេះ​ឱ្យចំ​ទិសដៅ​និង​មាន​ប្រសិទ្ធភាព ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​។

គួរ​រំលឹក​ថា នេះ​គឺជា​លើក​ទី​១ ហើយ​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សិក្ខាកាម​កម្មវិធី​បណ្តុះបណ្តាល NBC-FSI Connect ដែល​បាន​បញ្ចប់​កម្រិត​ខ្ពស់​ចំនួន​៣៦​រូប ក្នុងនោះ​ស្នាក់ការ​កណ្តាល​មាន ២៩​រូប និង​សាខា​រាជធានី​-​ខេត្ត ៧​រូប​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៩ នាទី មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ១៤ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ៣៤ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

Sokha Hotels

ព័ត៌មានពេញនិយម