ព័ត៌មានជាតិ
មកដល់ពេលនេះ ប្រាក់រៀលខ្មែរអាចយកទៅចាយនៅ ៣ ប្រទេស តាមប្រព័ន្ធឃ្យូអរកូដ (KHQR)
ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានចាប់ឱកាសអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលបានធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និង ឆាប់រហ័ស ដោយបានដោះស្រាយឧបសគ្គក្នុងការទូទាត់ឆ្លងគ្រឹះស្ថាន និងការយកថ្លៃសេវាខ្ពស់។
ថ្លែងនៅក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជាបានថ្លែងថា បច្ចុប្បន្នប្រព័ន្ធឃ្យូអរកូដបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនទៀត។ ឆាប់ៗនេះដែរ ក៏នឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់។

ការពង្រីកការតភ្ជាប់ការប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែននេះ នឹងបើកលទ្ធភាពឱ្យប្រជាជនកម្ពុជា អាចទូទាត់តាមប្រព័ន្ធឃ្យូអរកូតចេញពីគណនីប្រាក់រៀលរបស់ខ្លួន នៅតាមបណ្តាហាងទំនិញរាប់លានកន្លែង ហើយក៏ផ្ដល់លទ្ធភាពឱ្យប្រជាជននៅក្នុងប្រទេសនិងបណ្តាញដែលកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ អាចទូទាត់នៅកម្ពុជាបានដោយងាយស្រួល។ នេះបើតាមលោកស្រី ជា សិរី។
លោកស្រីបន្ថែមថា ប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់ឆ្លងដែននេះ ក៏នឹងរួមចំណែកក្នុងការជំរុញការដោះដូរទំនិញនិងសេវាបរិយាបន្នហិរញ្ញវត្ថុ និងការលើកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលគាំទ្រដល់គោលដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ការតភា្ជប់ប្រព័ន្ធទូទាត់កម្ពុជាជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ ក៏ចូលរួមលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វែរប្រាក់ពីក្រៅប្រទេស។
តាមរយៈប្រព័ន្ធទូទាត់ប្រាក់តាម QR code ពលរដ្ឋកម្ពុជាដែលមានគណនីធនគារជាប្រាក់រៀល ហើយធ្វើដំណើរទៅក្រៅប្រទេស (មានថៃ ឡាវ វៀតណាម) អាចទូទាត់ថ្លៃទំនិញឬសេវាកម្មផ្សេងៗ ដោយប្រើកម្មវិធីធនាគារចល័តតាមរយៈទូរសព្ទរបស់ធនាគារកម្ពុជាណាមួយឬតាមប្រព័ន្ធបាគង ដោយគ្រាន់តែចុចលើមុខងារស្កែនឃ្យូអរ។ ដូចគ្នានេះដែរ ពលរដ្ឋ (វៀតណាម ថៃ ឡាវ) ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក៏អាចទូទាត់ថ្លៃទំនិញឬសេវាកម្មផ្សេងៗតាមរយៈ ខេអេចឃ្យូអរ ( KHQR ) ដោយបើកកម្មវិធីធនាគារចល័តតាមរយៈទូរស័ព្ទរបស់ធនាគារ ហើយស្កែនខេអេចឃ្យូអរ (KHQR) របស់អាជីវករនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


