ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម ដង្ហែក្បួនអបអរសាទរដល់ក្រុមកីឡាករទូក ង និងកីឡាករបាល់ទាត់ដែលទទួលបានជ័យលាភីលេខ១
ដើម្បីផ្តល់កិត្តិយស និងលើកទឹកចិត្តដល់ក្រុមកីឡាករទូក ង និងក្រុមកីឡាករបាល់ទាត់ ក្នុងខេត្តកំពង់ចាម ដែលដណ្តើមបានជ័យលាភីលេខ១ ជូនខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម កាលពីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំពិធីដង្ហែរពានរង្វាន់ជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងជ័យលាភីចំណាត់ថា្នក់លេខ១ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចតេជោ នៅក្នុងក្រុងកំពង់ចាម។

លោក ហោ ប៉េង តំណាងរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រគល់ពានរង្វាន់ ជូនក្រុមកីឡាបាត់ទាត់ ក្លិបមន្ទីរអប់រំ យុវជន និងកីឡា និងក្រុមកីឡាករទូកង ដែលទទួលបានជ័យលាភីលេខ ១ ។ នេះ ចាត់ទុកថា គឺជាប្រវត្តិសាស្ត្រ និងមោទនភាពរបស់ខេត្តកំពង់ចាម ក្នុងការទទួលបាននូវពានរង្វាន់ជ័យលាភីលេខ ១ ទាំងការប្រកួតកីឡាទូក ង និងកីឡាបាល់ទាត់ ក្រោមដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ត ដែលទទួលបាននូវពានរង្វាន់វិស័យកីឡា ដែលធ្វើឲ្យខេត្តកំពង់ចាមកាន់តែមានភាពល្បីល្បាញ បន្ថែមទៀត។

លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំដង្ហែរក្បួន ពានរង្វាន់ជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងការប្រណាំងទូក និងជ័យលាភីចំណាត់ថា្នក់លេខ១ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចតេជោ នៅតាមទីសាធារណៈ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមកម្មវិធីគ្រោងទុក។ ក្បួនដង្ហែនេះ បានចាប់ធ្វើដំណើរពីខាងមុខសាលាខេត្តកំពង់ចាម ឆ្ពោះទៅរង្វង់មូល ព្រះបាទជ័យវរ្ម័ន តាមបណ្តោយសួនកុមារ បត់តាមមុខមហោស្រព កាត់មុខផ្សារបឹងកុក បត់តាមផ្លូវត្រសក់ផ្អែម ឆ្ពោះទៅរង្វង់មូលជ័យវរ្ម័នទី៧ បន្តពីរង្វង់មូល ព្រះបាទជ័យវរ្ម័នឆ្ពោះ ចម្លាក់អក្សរ កំពង់ចាម តាមបណ្តោយដងទន្លរ កាត់មុខវត្តទស្សនារាម ជ្រោយថ្ម និងបត់ តាមប៉ុស្តិ៍ រដ្ឋបាលនគរបាលកំពង់ចាម កាត់មុខសណ្ឋាគារមេគង្គ VIP ។ រួចហើយបន្តចេញពីចម្លាក់អក្សរ កំពង់ចាមឆ្ពោះគល់ស្ពានកោះប៉ែនតាមក្រោមស្ពានគីហ្សូណា កាត់តាមមុខវត្ត ឬទមរតនៈដីដុះ ចូលតាម ភូមិរការ កាត់មុខវិហារឥស្លាម ហើយបន្តពីគល់ស្ពាន កោះប៉ែន បត់ស្តាំ ឆ្ពោះ រង្វង់មូលគល់ស្ពានគីហ្សូណា តាមផ្សារព្រែក ដើមចាន់ មុខសាលាសង្កាត់ សំបួរមាស បន្តឆ្លងកាត់រង្វង់មូល នាងគង្ហីង និងបន្តពីរង្វង់មូលគល់ស្ពានគីហ្សូណា បត់ឆ្វេងតាម បណ្ដោយកំណាត់ផ្លូវជាតិលេខ៧ ឆ្ពោះ វិមានឯករាជ្យ ជាគោលដៅចុងក្រោយ នៃការបញ្ចប់ក្បួនដង្ហែទាំងមូល។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានដឹកនាំក្រុមកីឡាករបាល់ទាត់ ១ក្រុម ចូលរួមប្រគួតវគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ និងទទួលបានចំណាត់ថ្នាក់លេខ១ ដោយយកឈ្នះ ក្រុមកីឡាករមកពីខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ២ ទល់នឹង ០។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ២៦ ២៧ ២៨ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅឯរាជធានីភ្នំពេញ ខេត្តកំពង់ចាម បានដឹកនាំទូក ចំនួន ៣៨ទូក ក្នុងនោះ រួមមានទូក ង ចំនួន ២៣ទូក ទូកចែវបុរស ចំនួន ២ទូក និងទូកខ្នាតអន្តរជាតិ ១៤ទូក។ ជាលទ្ធផល នៃការប្រកួត រយៈពេល ៣ថ្ងៃ គឺ ទូក ង ឈ្មោះ «មហាទន្សាយសែនជ័យ» ទទួលបាន ជ័យលាភីលេខ១ ក្រោមការឧបត្ថម្ភពីលោកបណ្តិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហើយជាទូកមកពីវត្តគជវនារាម ហៅវត្តរាយប៉ាយ ស្ថិតនៅក្នុងឃុំរាយប៉ាយ ស្រុកកងមាស៕
ដោយ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


