គិត​ត្រឹម​ព្រឹក​នេះ​មាន​មន្ត្រីជាន់ខ្ពស់​ចំនួន​៣៩​នាក់​ហើយ​ទទួលបាន​ការចាក់​វ៉ា​ក់សាំងកូ​វីដ​១៩​នៅ​ពេទ្យព្រះ​អង្គឌួង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គិត​ត្រឹម​ព្រឹក​នេះ​មាន​មន្ត្រីជាន់ខ្ពស់​ចំនួន​៣៩​នាក់​ហើយ​ទទួលបាន​ការចាក់​វ៉ា​ក់សាំងកូ​វីដ​១៩​នៅ​ពេទ្យព្រះ​អង្គឌួង​

Published

on

លោក​សាស្ត្រាចារ្យ លូ លី​ឃាង ប្រធាន​មន្ទីរពេទ្យ​ព្រះអង្គឌួង​បាន​ឲ្យ​ដឹង​នៅមុននេះ​បន្តិច​ថា​ គិត​ត្រឹម​ម៉ោង​នេះ​មាន​មន្ត្រីជាន់ខ្ពស់​ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​ចំនួន​៣៩​នាក់​ហើយ​បាន​អញ្ជើញ​មកចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ក្នុងនោះ​អ្នកចាក់​ចំនួន​៣០​នាក់ ​និង​៩​នាក់​ទៀត​មិនអាច​ចាក់​បាន​ដោយសារ​មាន​បញ្ហា​សុខភាព​។​

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា តាម​គម្រោង​មន្ទីរពេទ្យ​គ្រោង​ចាក់​ចំនួន​៨៤​នាក់​ក្នុងនោះ​ពេល​ព្រឹក​ចំនួន​៤៤​នាក់​ និង​ពេល​រសៀល​ចំនួន​៤០​នាក់​។ ​ប៉ុន្តែ​ព្រឹក​នេះ​អវត្តមាន​៥​នាក់​។​

លោក​សាស្ត្រាចារ្យ​បាន​បន្តទៀតថា​ ក្នុង​ការចាក់​វ៉ាក់សាំង​នេះ ​ពួកគាត់​ត្រូវ​ចំណាយ​ពេល​៤០​នាទី​ដូចជា​ការចុះឈ្មោះ សម្ភាសន៍​មុននឹង​ចាក់​វ៉ាក់សាំង​និង​ពេល​ចាក់​រួច​គាត់​ត្រូវ​សម្រាក​៣០​នាទី​នៅ​បន្ទប់​រង់ចាំ ដើម្បី​ឲ្យ​គ្រូពេទ្យ​តាមដាន​សុខភាព​ខ្លាច​បើ​មិនមាន​បញ្ហា​អ្វី​ទេ ​ទើប​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​ទៅវិញ​បាន​ដោយ​ភ្ជាប់​ជាមួយ​បណ្ណ​សុខភាព​សម្រាប់​មកចាក់​ជា​លើក​ទី​២បន្តទៀត​។​

គួរ​បញ្ជាក់ថា​ ក្រសួងសុខាភិបាល​បានរៀបចំ​មន្ទីរពេទ្យ​ធំៗ​ចំនួន​៤​សម្រាប់​ចាក់​វ៉ាក់សាំងជា​លើកដំ​បូង​នៅ​ថ្ងៃទី​១០ ​ខែ​កម្ភៈ ​ឆ្នាំ​២០២១ ​ក្នុងនោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដែល​អាច​ទំនាក់​ទំនង​លោក​សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥៩៥៤​សម្រាប់​ឥស្សរជន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ​

ឬ​មាន​ឋានៈ​ស្មើ​។មន្ទីរពេទ្យ​ព្រះអង្គឌួង​ទាក់ទង​លោក​សាស្ត្រាចារ្យ លូ លី​ឃាង ០៧៦៨៨៣ ៧៨៧៨​សម្រាប់​ឥស្សរជន ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ទាក់ទង​លោក​សាស្ត្រាចារ្យ ងី ម៉េង​ ០៧៨ ៩៩៧ ៩៧៨​សម្រាប់​ឥស្សរជន​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-ខេត្ត​ និង​មន្ទីរពេទ្យ​កុមារ​ជាតិ​ធ្វើ​ទំនាក់ទំនង​មក​លោក​សាស្ត្រា​ចា​រ្យ ញឹ​ប អង្គា​បុស្ស ដែល​មាន​លេខ​ទូរស័ព្ទ​០១១ ៨១១ ១៣២ សម្រាប់​អ្នក​សារ​ព័ត៌មាន​៕​

អត្ថបទ ៖ សំអឿន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services