សុខភាព
មន្ទីរពេទ្យអង្គឌួង អប់រំអាព្យាបាលពីការស្តារនិតិសម្បទាបន្ទាប់ពី កូនការវះកាត់ គ-ថ្លង់
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ មន្ទីរពេទ្យព្រះអង្គឌួង បានបើកកម្មវិធី ធ្វើបទបង្ហាញ ស្តីពី ការអប់រំអាព្យាបាលពីសារៈសំខាន់ នៃការស្តារនិតិសម្បទាបន្ទាប់ពីទទួលការវះកាត់គ-ថ្លង់។

ថ្លែងបើកកម្មវិធីនាឱកាសនោះ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងថា ការបើកកម្មវិធីអប់រំនេះ មានគោលបំណងបណ្តុះបណ្តាលអាណាព្យាបាលអំពីសារៈសំខាន់ នៃការស្តារនីតិសម្បទា បន្ទាប់ពីការវះកាត់គ-ថ្លង់។ ការស្តារនិតិសម្បទាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កុមារ ដែលបានឆ្លងកាត់ការវះកាត់គ-ថ្លង់ ដើម្បីឱ្យពួកគេចាប់ផ្តើមរស់នៅមានដំណើរការធម្មតា និងមានជីវិតដូចកុមារដទៃទៀត។ យើងជឿជាក់ថា អាណាព្យាបាលមានតួនាទីដ៏សំខាន់បំផុតក្នុងការផ្តល់នូវការគាំទ្រ ការអប់រំ និងការថែទាំសម្រាប់កូនៗ។ អាណាព្យាបាល គឺជាអ្នកដែលជួយកូនៗឱ្យមានកម្លាំងក្នុងការចូលរួមការស្តារនីតិសម្បទា និងបង្កើនសុភមង្គលរបស់ពួកគេ។ សូមបងប្អូនអាណាព្យាបាលត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ហើយយើងនឹងបន្តឆ្ពោះទៅមុខជាមួយគ្នា ដើម្បីធានាថា កូនៗរបស់យើង នឹងមានអនាគតល្អបន្ទាប់ពីការវះកាត់គ-ថ្លង់ រួច។

លោកសាស្ត្រាចារ្យរង លូ លីឃាង បានបន្តថា គិតមកដល់ពេលនេះ មានវះកាត់គ-ថ្លង់បានចំនួន ៤៧នាក់ និងវះត្រចៀកចំនួន ៦១នាក់។ លោកសាស្ត្រាចារ្យរង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីសហការទាំងអស់ដែលបានចូលរួមជាមួយមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការរៀបចំកម្មវិធីនេះឡើង និងសូមឱ្យចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការនេះកាន់តែរីកចំរើនជារៀងរហូត និងសូមអាណាព្យាបាលបន្តប្រឹងប្រែងដើម្បីធានាការស្តារនីតិសម្បទាសម្រាប់កូនៗយើងទាំងអស់គ្នា។

កម្មវិធីនេះមានការចូលរួមពី អ្នកស្រី Donna Sperandio អ្នកជំនាញឯកទេសផ្នែកនិយាយ និងស្តារនិតិសម្បទា ជាឯកទេសមួយដែលព្យាបាលទៅលើកុមារគ-ថ្លង់ ក្រោយពីវះកាត់គ-ថ្លង់ ដើម្បីឱ្យកុមារអាចនិយាយបានឡើងវិញ ដែលធ្វើការលើជំនាញមួយអស់រយៈពេល ៣០ ឆ្នាំមកហើយ នៅប្រទេសអូស្រ្តាលី និងអ្នកស្រី THITIYA ASSAWA JIN DA WAT (ហៅកាត់ Beer) Managing Director នៃ hearLIFE hearing Care Centre ប្រចាំប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា និងឡាវ និងអាណាព្យាបាល រួមនិងកូនរបស់ពួកគេផងដែរ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


