ព័ត៌មានជាតិ
ក្រសួងការងារ និងមន្ទីរពេទ្យព្រះអង្គឌួង រួមគ្នាដោះស្រាយបញ្ហាកកស្ទះខ្លាំង នៃការចូលប្រើសេវាសមាជិក ប.ស.ស
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរពេទ្យព្រះអង្គឌួង បានរួមគ្នាដោះស្រាយការកកស្ទះខ្លាំង នៃការចូលប្រើប្រាស់សេវារបស់សមាជិក ប.ស.ស នៅមន្ទីរពេទ្យ ដើម្បីធ្វើយ៉ាងណាផ្តល់សេវាឱ្យបានទាន់ពេលវេលា និងមានគុណភាព។

ការប្រជុំដោះស្រាយនេះបានធ្វើឡើងបន្ទាប់ពីមានការកើនឡើងយ៉ាងគំហុក នៃការចូលទៅប្រើប្រាស់សេវារបស់សមាជិក ប.ស.ស ដែលបង្កឱ្យមានការកកស្ទះខ្លាំង និងធ្វើឱ្យមានភាពយឺតយ៉ាវក្នុងការផ្តល់សេវា។

ដើម្បីដោះស្រាយបញ្ហាការកកស្ទះខ្លាំង សមាជិក ប.ស.ស ទៅទទួលសេវានៅពេទ្យព្រះអង្គឌួងនេះ កាលពីព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយលោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស បានជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គឌួង ដឹកនាំដោយ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីពិនិត្យ និងពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការផ្តល់សេវាជូនសមាជិក ប.ស.ស នៅមន្ទីរពេទ្យរដ្ឋដ៏ធំមួយនេះ។

ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គឌួងនេះ ដើម្បីជំរុញការផ្តល់សេវាជូនសមាជិក ប.ស.ស ឱ្យបានទាន់ពេលវេលា និងមានគុណភាព។

ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរពេទ្យព្រះអង្គឌួង នឹងបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀត ធ្វើយ៉ាងណាសម្រួលដល់ការផ្តល់សេវាជូនសមាជិក ប.ស.ស ឱ្យបានគ្រប់ៗ គ្នា និងទាន់ពេលវេលា បើទោះបីជាមានប្រជាពលរដ្ឋដែលជាសមាជិក ប.ស.ស មកទទួលសេវាមានការកើនឡើងច្រើនយ៉ាងណាក៏ដោយ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅដោយផ្ទាល់នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ ប.ស.ស និងថ្នាក់ដឹកនាំមន្ទីរពេទ្យសរុបប្រមាណជាង ១០ រូប៕
អត្ថបទ ៖ សំអឿន

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


