ព័ត៌មានជាតិ
ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រវែងជាង១ម៉ែត្រ
គ្រាប់យុទ្ធភណ្ឌមិនផ្ទុះប្រវែងជាង១ម៉ែត្រ ប្រភេទMK៨២ ត្រូវបានជាងសំណង់ប្រទះឃើញនៅក្នុងការដ្ឋានសំណង់មួយកន្លែងបង្កការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះពិនិត្យកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលកំពុងឈូសឆាយពង្រាបដី ឋិតក្នុងការដ្ឋានសាងសង់អគារមួយកន្លែង ក្នុងបរិវេណវិទ្យាស្ថានបច្ចេកទេសបាត់ដំបង ក្រុង/ខេត្តបាត់ដំបង។

ក្រោយពីទទួលបានដំណឹង លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានចុះទៅពិនិត្យ និងរាយការណ៍បន្តទៅមន្ត្រីអង្គភាពCMACដើម្បីយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពរងចាំពេលវេលាកម្ទេចចោលតាមជំនាញ។
មន្ត្រីជំនាញCMACបានអះអាងថា គ្រាប់ខាងលើនេះជាប្រភេទគ្រាប់MK៨២ មានទម្ងន់ប្រមាណជា៥០០ផោន(២២៦គីឡូក្រាម) ផលិតនៅអាមេរិក៕
អត្ថបទ ៖ សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី