Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំនាញ​តាម​បណ្តា​រាជធានី​ខេត្ត​ ត្រូវ​បន្ត​សកម្មភាព​លើកកម្ពស់​វិស័យ​គាំពារ​សង្គម ​កុមារ និងជន​ពិការ​

បានផុស

នៅ

​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម បាន​ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​តាម​បណ្តា​រាជធានី​ខេត្ត​បន្តសកម្មភាព​លើកកម្ពស់​វិស័យ​គាំពារ​សង្គម ការពារ​កុមារ ជន​មាន​ពិការភាព​និង​មនុស្ស​ចាស់​ស្របតាម​គោលនយោបាយ​គាំពារ​សង្គម ២០១៦-២០២៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួ​រ សុ​បញ្ញា ថ្លែង​បែបនេះ​នៅក្នុង​ប្រជុំ​ស្ដីពី​វឌ្ឍនៈភាព​ការងារ និង​ទិសដៅ​ផែនការ​បន្ត​ឆ្នាំ​២០២១ នា​ល្ងាច​ម្សិល​មិញ​។​

​លោក​ប្រធាន​នាយកដ្ឋាន​បាន​ថ្លែងថា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ មាន​ទិសដៅ​យុទ្ធសាស្ត្រ​ជាច្រើន​ សម្រាប់​អនុវត្តតាម​ការចង្អុល​បង្ហាញ​របស់​រាជរដ្ឋាភិបាល​ ក្នុងនោះ​ក៍មាន​វិស័យ​គាំពារ​សង្គម ការពារ​សិទ្ធិសេរីភាព​កុមារ ជន​មាន​ពិការភាព​និង​សមាគម​មនុស្ស​ចាស់​នៅ​កម្ពុជា​ផង​ដែរ​។ បន្ថែម​ពីនេះ​ទៀត​មន្ត្រី​អនុគណៈក​ម្មា​ធិការ​ជំនួយ​សង្គម​ត្រូវ​យកចិត្តទុកដាក់​បន្ត​ចូលរួម​សហការ​ជាមួយ​អ្នក ជំនាញការ​ធនាគារពិភពលោក​ ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​យន្តកា រ​ក្នុងការ​អភិវឌ្ឍ​ការ ងារ​ជំនួយ​សង្គម​តែម្ដង​។​

​លោក​បានបង្ហាញ​នូវ​សុច្ឆន្ទៈ​ដ៏​ប្រសើរ​មួយ​ក្ នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​គាំពារ​សង្គម​និង​សមាគម​មនុស្ស​ចាស់​ក្នុង​វិស័យ​សង្គមកិច្ច​ដើម្បី​ឆ្លើយតប​ទៅនឹង​ក្របខ័ណ្ឌ​ជាតិ​គោលនយោបាយ​គាំពារ​សង្គម ២០១៦-២០២៥ នាពេល​ថ្មីៗ​នេះ​ដែល​ស្របគ្នា​ជាមួយ​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​រួចជាស្រេច​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម