ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ប.ស.ស បានចុះសមាជិកផ្នែកថែទាំសុខភាពតាម របបភាគទានដោយស្ម័គ្រចិត្ត ជាង ៩ ម៉ឺននាក់
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៥ ធ្នូនេះថា គិតត្រឹមថ្ងៃទី ១៤ ធ្នូ ប.ស.ស បានចុះសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួន ៩១ ១៣៧ នាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ៨៧ ២៦៤ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៣ ៨៧៣ នាក់។

លោកបានបន្តថា ជាមួយគ្នានេះមានសមាជិកប.ស.ស.ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត បានទៅប្រើប្រាស់សេវាមានចំនួន ៣៧ ៩៣៩ ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ៧១៤,០៨ លានរៀល។

ទាក់ទិននឹងការផ្សព្វផ្សាយវិញ លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៤ ធ្នូ ប.ស.ស បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៤ ៥២៧ លើក ដែលមានអ្នកចូលរួមចំនួន ១ ៣៥៤ ៥៣១ នាក់។

ក្រៅពីនេះបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមដូចជា @អឿន ឈឿន, ពូ ឈីវ, ម៉ែអាហ្វុង, ចាយ ម៉ារិសា, ទេព ពុទ្ធិ, Mey Ly, En Sophann, Iv Phirom,ហ្វូ ហ្វូ, Sam Bunthann ដោយមានអ្នកអ្នកចែករំលែកបន្តសរុបចំនួន ៨២ ដង និងចំនួនចូលទស្សនាចំនួន ២៧ ០៧១ ដង និងមានអ្នកទាញយកកម្មវិធីនេះ សរុបចំនួន ១៩ ៤៧១ នាក់ ក្នុងនោះ ពី APPSTORE (IOS) ចំនួន ៩៣៩៤ នាក់ ពី PlayStore ចំនួន ១០០១៤ នាក់ និងពី APPGallery ចំនួន ៦៣ នាក់។

ចំណែកការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញ សង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមាន ប្រជាប្រិយភាព ក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ១ ២៨៧ ដង និងចំនួនចូលទស្សនា ៩៧ ៧៨៥ ដងបន្ថែមទៀត។

គួរបញ្ជាក់ថា ប.ស.ស បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៣០ ថ្ងៃ បន្ទាប់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


