Connect with us

ព័ត៌មានជាតិ

ស្រាយចម្ងល់ពេលឃើញខ្សែទឹកទន្លេហូរម្ខាងល្អក់ ម្ខាងថ្លានៅទន្លេចតុមុខ

បានផុស

នៅ

កាលពីពេលថ្មីៗនេះមានការចែកចាយនៅលើបណ្តាញងសង្គម ពីរូបភាពនៃខ្សែទឹកទន្លេសាបម្ខាង ល្អក់ និងម្ខាងទៀតខ្សែទឹកទន្លេមេគង្គ​ថ្លា។ នៅពេលទឹកទន្លេសាប នឹងទន្លេមេគង្គហូរជួបគ្នានៅរាជធានីភ្នំពេញ ខ្សែទឹកទាំងពីរ មិនហូរចូលគ្នាដោយហូរម្ខាងៗ ដែលទឹកទន្លេសាបមានពណ៌រាងល្អក់ ហើយទឹកទន្លេមេគង្គថ្លា។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១១ ខែកុម្ភៈនេះថា ខ្សែទឹកទន្លេទាំងពីរឆ្លាស់វេនគ្នាល្អកថ្លាតាមរដូវ។ លោកប្រាប់ថា ជួនកាលទឹកទន្លេមេគង្គក៏ល្អក ជួនកាលទឹកទន្លេសាបថ្លា ក្នុងករណីដែលទឹកទន្លេសាបល្អក់ កន្លងមកមានដូចជាកការលាងសម្អាតអាងទឹកដើម្បីជម្រះល្បាប់នោះក៏ធ្វើឲ្យល្អករយៈពេលខ្លី។

រូបភាពពីបណ្តាញសង្គម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា នៅខាងទន្លេសាប ប្រសិនបើគ្មានសកម្មភាព ឬភ្លៀង គ្មានការលាងល្បាប់អ្វីនោះទេ នៅខែនេះខ្សែទឹកគឺរងថ្លាល្អជាធម្មតា ដែលរបបទឹកទន្លេសាបនៅពេលដែល រដូវវស្សាទឹកហូរចូល គឺនាំដីល្បាប់ចូល ប៉ុន្តែនៅពេលរដូវប្រាំងពេលដែលទឹកហូរចេញមកវិញ ក៏នាំដីល្បាប់ចេញមកវិញដែរ នេះជាកត្តាវិជ្ជមាន។

លោកថ្លែងថា “ប្រសិនបើហូរចូលហើយ អត់ចេញមកវិញ នោះគឺទន្លេសាបឆាប់គោករាក់ ប៉ុន្តែលក្ខណៈពិសេសនៃរបបជលសាស្ត្ររបស់ទន្លេសាបពេលដែលរដូវវស្សាមកដល់គឺហូរចូលនាំល្បាប់ ដែលមានទឹកទន្លេមេគង្គដែលហូរចូលទន្លេសាប ដូច្នេះ ទន្លេសាបមិនងាយនិងគោករាក់ទេ ប្រសិនបើឃើញទឹកល្អកចេញពីទន្លេសាប គឺជាសញ្ញាវិជ្ជមានទៅវិញទេ”។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹករូបនេះ បានបញ្ជាក់ថា ទន្លេមេគង្គនៅក្នុងរដូវប្រាំងជាទូទៅគឺទឹកមានសភាពថ្លាល្អ ប៉ុន្តែការដាក់វេនគ្នា ១០ ខែហើយហូរចូលមក ឬមួយក៏ពេលខ្លះមានការលាងល្អាងសម្អាតចេញពីអាងក៏អាចធ្វើឲ្យមានទឹកល្អក់។

នៅពេលរដូវសម្រកទឹកទន្លេនៅបាសាក់ចតុមុខទាបជាងកម្ពស់ទឹកនៅទន្លេសាប មានន័យថាហូរចេញមករវិញ ហើយនាំទាំងល្បាប់មកដែរ។

លោក ចាន់ យុត្ថាប្រាប់ថា ខាងទន្លេមេគង្គក៏ធ្លាប់មានករណីល្អក់ដែរ ដែលមានកត្តាពីរយ៉ាងដែលធ្វើឲ្យល្អកនោះគឺ ទី១ ពេលដែលមានភ្លៀងកក់ខែ ហើយហូរចូលមកទន្លេ បានន័យថាកក់ខែនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ហើយភ្លៀងនោះ ហូរចូលមកទន្លេមេគង្គធ្វើឲ្យទឹកទន្លេមមេង្គល្អក់ និងកត្តាទី២ ដោយសារលាងសម្អាតអាងទឹក។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងរូបភាពដែលចែកចាយនៅលើបណ្តាញសង្គម លោកកំពុងឲ្យក្រុមការងារស្រាវជ្រាវ ពីករណីខ្សែទឹកម្ខាងល្អក់ ម្ខាងថ្លានោះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៤ នាទីutes មុន

កម្ពុជាដាក់ទិសដៅ ដឹកអ្នកដំណើរតាមផ្លូវអាកាស ២៥ លាននាក់

ព័ត៌មានជាតិ២៤ នាទីutes មុន

សម្ដេច ម៉ែន សំអន គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសុខភាពល្អ ព្រះជន្មាយុយឺនយូរ ក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

រុស្ស៊ី វាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី សម្លាប់មនុស្ស១៨នាក់ ក្នុងនោះមានកុមារ ៩នាក់

ព័ត៌មានជាតិ៣៥ នាទីutes មុន

ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១​របស់អាស៊ាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាស៊ីប៉ាពូនូវែលហ្គីណេ ជួបគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ

Sokha Hotels

ព័ត៌មានពេញនិយម