ព័ត៌មានជាតិ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំជាមួយ AmCham នៅកម្ពុជា រកដំណោះស្រាយជុំវិញពន្ធរបស់ ត្រាំ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានជួបប្រជុំគ្នាជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) ដើម្បីពិភាក្សាគ្នាស្ដីពីបញ្ហាពន្ធ ៤៩ ភាគរយ មកលើកម្ពុជា ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឡើងកាលពីម្សិលមិញ។

AmCham បាននិយាយនៅលើសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រនេះថា៖ «AmCham Cambodia ដឹកនាំដោយលោកប្រធាន Casey Barnett បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា (រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និងក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីពន្ធគយ ដែលរដ្ឋបាលសហរដ្ឋអាមេរិក បានអនុវត្តនាពេលថ្មីៗនេះ»។
សភាពាណិជ្ជកម្មដដែលបានបន្តថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការស្តាប់កង្វល់របស់សហគមន៍ធុរកិច្ចយើង ពាក់ព័ន្ធនឹងពន្ធថ្មី។ កម្ពុជាពិតជាមានឱកាស ដើម្បីចរចាឡើងវិញនូវការរៀបចំពាណិជ្ជកម្ម ដែលទទួលបានការអនុគ្រោះកាន់តែច្រើនជាមួយសហរដ្ឋអាមេរិក — ប៉ុន្តែត្រូវការសកម្មភាព និងការសម្រេចចិត្តរហ័ស»។
AmCham បានបន្តទៀតថា៖ «យើងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការចរចារទាំងនេះ ការពារការប្រកួតប្រជែងរបស់កម្ពុជា ទាក់ទាញការវិនិយោគ និងបង្កើតការងារ»។

គួររំឭកថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ថ្ងៃពុធ នៅសហរដ្ឋអាមេរិក) លោក ត្រាំ បានប្រកាសដាក់ពន្ធ ៤៩ ភាគរយ លើទំនិញនាំចូលពីកម្ពុជា ដែលបង្កជាកង្វល់សេដ្ឋកិច្ចពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងពលរដ្ឋ អ្នកប្រតិបត្តិការអាជីវកម្ម អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងរដ្ឋាភិបាលកម្ពុជា។
ប្រតិកម្មទៅនឹងវិធានការពន្ធរបស់ ត្រាំ AmCham បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកកាលពីថ្ងៃម្សិលមិញ ដោយស្នើឱ្យមានការពិចារណាឡើងវិញ និងបញ្ឈប់ជាបន្ទាន់ចំពោះគោលការណ៍ដាក់ពន្ធគយលើកម្ពុជា ដើម្បីរក្សានិងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២ និងអំពាវនាវដៃគូរពាណិជ្ជកម្មនានារួមគ្នារកដំណោះស្រាយលើបញ្ហានេះ។
AmCham បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នោះ យ៉ាងដូច្នេះថា៖ «យើងសង្ឃឹមថាដៃគូពាណិជ្ជកម្មនានានឹងចូលរួមយ៉ាងសកម្ម ដើម្បីរកដំណោះស្រាយសមរម្យណាមួយ ដែលអាចអនុវត្តបានយ៉ាងឆាប់រហ័ស និងច្បាស់លាស់ ដើម្បីដោះស្រាយក្ដីបារម្ភពីបញ្ហាសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ AmCham ប្តេជ្ញាក្នុងការរក្សាទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយវិជ្ជមាន និងប្រសិទ្ធភាព និងត្រៀមខ្លួនជួយរដ្ឋាភិបាលកម្ពុជាតាមការចាំបាច់នានា»។

សេចក្ដីថ្លែងការណ៍នេះ ចេញផ្សាយឡើងក្រោយប្រធាន AmCham លោក Casey បានជំរុញឱ្យមានការដោះស្រាយយ៉ាងហ្មតចត់ និងបានលឿននូវបញ្ហាពន្ធរបស់ ត្រាំ ដើម្បីបញ្ចៀសនូវលទ្ធភាពនៃបញ្ហាសេដ្ឋកិច្ចសម្រាប់កម្ពុជា។
ក្រោយការប្រកាសពន្ធពី ត្រាំ ដូចគ្នា ភាគីរដ្ឋាភិបាលកម្ពុជាឯណោះវិញ ក៏បានចេញនូវការធានាផងដែរ ថាខ្លួនបាន និងកំពុងរៀបចំដំណើរការដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់ ខណៈបានអំពាវនាវឱ្យពលរដ្ឋ និងភាគីពាក់ព័ន្ធដាក់ការទុកចិត្តលើរដ្ឋាភិបាល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


